Xiaomi ចេញលក់ទូរទស្សន៍ឆ្លាតវៃតម្លៃជាង ៤០០ ដុល្លារគាំទ្រវីដេអូដល់កម្រិត 8K
- 2019-11-07 01:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ចេញលក់ទូរទស្សន៍ឆ្លាតវៃតម្លៃជាង ៤០០ ដុល្លារគាំទ្រវីដេអូដល់កម្រិត 8K
ចន្លោះមិនឃើញ
ក្រុមហ៊ុន Xiaomi បានប្រកាសចេញផ្សាយទូរទស្សន៍ឆ្លាតវៃម៉ូឌែល Mi TV 5 និង Mi TV 5 Pro ដែលបំពាក់ដោយអេក្រង់ QLED 4K ជាមួយការគាំទ្រវីដេអូដល់កម្រិត 8K។
នៅព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ Xiaomi បានដាក់បង្ហាញនូវស្មាតហ្វូន នាឡិកាឆ្លាតវៃ ក៏ដូចជាទូរទស្សន៍ឆ្លាតវៃកាលពីពេលកន្លងទៅនេះ។ សម្រាប់ទូរទស្សន៍ដែលមានតម្លៃចាប់ពីជាង ៤០០ ដុល្លារឡើងទៅ ស្ថិតក្នុងជម្រើសអេក្រង់ ៣ ប្រភេទរួមមាន ៥៥, ៦៥ និង ៧៥ អ៊ីញ។
ភាពខុសគ្នារវាងជំនាន់ធម្មតានិង Pro គឺស្ថិតលើគុណភាពកម្រិតបង្ហាញអេក្រង់ ជាមួយនឹងអង្គផ្ទុកក្នុងម៉ាស៊ីន។ សេរ៊ីឆ្នាំ ២០១៩ នេះ មានកម្រាស់អេក្រង់ស្តើងជាង Mi TV 4 ដល់ទៅ ៤៧ ភាគរយឯណោះ ស្របពេលតួខ្លួនមានកម្រាស់ ៥,៩ ម.ម ប្រភេទ ៥៥ អ៊ីញ និង ៩,៩ ម.ម ប្រភេទ ៧៥ អ៊ីញ។
ដំណើរការលើបន្ទះឈីប Amologic T975 មាន RAM 3GB និងអង្គផ្ទុក 32GB ស្របពេល Pro Version មាន RAM 4GB និងអង្គផ្ទុក 64GB។ មកជាមួយនូវរន្ធដោត HDMI ចំនួន ៣, USB ចំនួន ២, Ethernet, S/PDIF គាំទ្រ Wi-Fi 802.11 និងប្រព័ន្ធ Bluetooth ក៏ដូចជាប្រព័ន្ធសំឡេង DTS Audio និង Dolby Audio ផងដែរ។
តម្លៃរបស់ Mi TV 5 ថ្លៃចាប់ពីជាង ៤២៧ ដុល្លារ ដល់ ១ ១៤០ ដុល្លារ ស្របពេល Mi TV 5 Pro ចាប់ពីជាង ៥២៧ ដុល្លារ ដល់ ១ ៤២៥ ដុល្លារផ្អែកតាមទំហំអេក្រង់៕
អានអត្ថបទ:
ខ្សែសាកចាស់អត់ប្តូរថ្មី តែស៊ូរុំស្កុត ទីបំផុតផ្ដាច់ជីវិតយុវតីវ័យ ១៧ ឆ្នាំម្នាក់
CEO ចិនដែលធ្លាប់ថាឲ្យ Apple ជាប់ឈ្មោះក្នុងបញ្ជីមនុស្សឥតបានការរបស់ចិន