ខ្សែ​សាក​ចាស់​អត់​ប្តូរ​ថ្មី តែ​ស៊ូ​រុំ​ស្កុត ទី​បំផុត​ផ្ដាច់​ជីវិត​យុវតី​វ័យ ១៧ ឆ្នាំ​ម្នាក់

  • 2019-11-06 06:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​វ័យ ១៧ ឆ្នាំ​រស់នៅ​ក្នុង​ប្រទេស​ថៃ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ការ​ប្រើប្រាស់​ទូរសព្ទ​អំឡុង​ពេល​សាក​ថ្ម។

យោង​តាម​សារព័ត៌មាន Daily Mail ​បាន​ចុះ​ផ្សាយ​ថា​យុវតី​ដែល​បាត់បង់​ជីវិត​មាន​ឈ្មោះ Nong Ying រស់​នៅ​ខេត្ត Chaiyaphum ​បាន​ស្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​ទី ១ ​វិច្ឆិកា ​បន្ទាប់​ពី​ម្តាយ​អ្នក​ស្រី Boonpeng Tuponchai ​ត្រលប់​មក​ផ្ទះ​វិញ ឃើញ​កូន​ស្រី​ខ្លួន​ទម្រេត​ខ្លួន​បាត់​មាត់​ឈឹង​នៅ​ក្នុង​បន្ទប់។

យុវតី Nong Ying

ដំបូង​ម្តាយ​គិត​ថា​ប្រហែល​កូន​ស្រី​កំពុង​គេង​លង់លក់ តែ​នៅ​ពេល​យក​ដៃ​ទៅ​ដាស់​ក៏​មាន​ភ្លើង​ចរន្ត​អគ្គិសនី​ឆក់​តប​មក​វិញ ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រី Tuponchai ​មាន​ការ​ស្លន់ស្លោ​ប្រញាប់​ទៅ​ដក​ភ្លើង​ចេញ​ជា​បន្ទាន់ តែ​អកុសល​យុវតី Nong ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ។

ទូរសព្ទអំឡុងពេលសាករបស់ Nong Ying

លទ្ធផល​នៃ​ការ​ធ្វើ​កោសលវិច័យ​ឃើញ​ថា​ផ្នែក​ដៃ​ខាង​ឆ្វេង​របស់​សាកសព​បាន​រង​ការ​រលាក​យ៉ាង​ធ្ងន់ធ្ងរ ពោល​ជា​ផ្នែក​ដៃ​ដែល​ចុច​កាន់​ទូរសព្ទ។ តាម​ការ​ស៊ើបអង្កេត​បន្ថែម​នៅ​ខ្សែ​សាក​ដែល​នាង​ប្រើប្រាស់​គឺ​មាន​សភាព​ចាស់​ទ្រុឌទ្រោម តែ​នាង​នៅ​បន្ត​ប្រើប្រាស់​ដោយ​មាន​រុំព័ទ្ធ​ដោយ​ស្កុត ហើយ​ដើមចម​បង្ក​បញ្ហា​គឺ​អាច​ដោយ​សារ​ចំណុច​នោះ​ឯង៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា