អស់ជម្រើស Kyle Walker ឡើងចាំទី សំណាងជួយ Man City មិនចាញ់
- 2019-11-07 02:28:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ជម្រើស Kyle Walker ឡើងចាំទី សំណាងជួយ Man City មិនចាញ់
ចន្លោះមិនឃើញ
ខ្សែការពារ Kyle Walker បានឡើងមកធ្វើអ្នកចាំទី ជួយ Manchester City ស្មើគ្នា ១-១ ជាមួយ Atalanta ក្នុងការប្រកួត Champions League កាលពីយប់មិញ។
អ្នកចាំទីដៃទីមួយរបស់ Man City កីឡាករ Ederson របួស ត្រូវប្ដូរចេញក្នុងវគ្គទីពីរជំនួសដោយ Claudio Bravo។ នាទី៨១ Bravo ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើ Josip Ilicic កីឡាករ Atalanta ក្រៅប្រអប់គ្រោះថ្នាក់។
ដោយសារតែអស់អ្នកចាំទៅ City បានសម្រេចឲ្យ Kyle Walker ចូលធ្វើជាអ្នកចាំទីតែម្ដង។ ៩នាទីចុងក្រោយ Walker បានជួយទប់ស្កាត់មិនឲ្យដៃគូទាត់ចូលបានទេ។ ដូច្នេះបញ្ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ១-១។ ឆ្លងកាត់៤ប្រកួតកន្លងទៅ Man City ឈរលេខ១ពូល C មាន១០ពិន្ទុ៕