ទិដ្ឋភាព​បុក​ពោះ ​ម្សិលមិញ ​បឹង​កេត ឈ្នះ​ស្វាយ​រៀង​លើក​ពាន Hun Sen Cup ​

  • 2019-11-07 02:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បឹង​កេត ​បាន​លើក​ពាន​រង្វាន់ Hun Sen Cup ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ដោយ​បាល់​ប៉េណាល់ទី​កាល​ពី​យប់មិញ​នេះ​។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ពិត​ជា​ស្វិតស្វាញ ​ដោយ​តម្រូវ​ឱ្យ​លេង​ដល់​ទៅ​១២០​នាទី​ឯ​ណោះ ​ហើយ​នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​ឈ្នះ ចាញ់​ទៀត ​ដោយ​បាន​ត្រឹម​រក្សា​លទ្ធផល​ស្មើ​គ្នា ១-១។ ​ពួកគេ​ត្រូវ​កាត់​ក្ដី​ដោយ​ការ​ទាត់​ប៉េណាល់ទី​តែ​ម្ដង។ ​នៅ​វគ្គ​នេះ ​ពិត​ជា​បុក​ពោះ​ខ្លាំង ព្រោះ​ភាគរយ​មាន​៥០-៥០ ​ដូច​គ្នា។ ​ជា​លទ្ធផល ​បឹង​កេត ​ធ្វើ​បាន​ល្អ​ជាង ​ដោយ​ឈ្នះ​ស្វាយ​រៀង​ក្នុង​លទ្ធផល ​៥-៤។

ខាង​ក្រោម​នេះ ​ជា​ទិដ្ឋភាព​ជក់​ចិត្ត​នា​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ​៖

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី