មិន​ចង់​ក៏​ត្រូវ​តែ​បង្ខំ​ឡើង​ដែរ ព្រោះ​កំណែ​ iOS ចាស់ ២ ត្រូវ Apple បិទ​ចោល​ហើយ

  • 2019-11-07 06:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Apple ​ទើប​តែ​បាន​ធ្វើ​ការ​បិទ​ចោល​នូវ​ការ​ដំឡើង​ទៅ​កាន់ iOS 13.1.2 និង iOS 13.1.3 ពោល​គឺ​អតិថិជន​មាន​ផ្លូវ​តែ​ម្យ៉ាង​គត់ ទាមទារ​ឲ្យ​ដំឡើង​ទៅ​ជំនាន់​ចុង​ក្រោយ​បង្អស់។

មិន​ថា​តែ​ការ Downgrade ឬ Restore ម៉ាស៊ីន​ថ្មី គ្រប់​ម៉ូឌែល​ដែល​គាំទ្រ​ទាំង iPhone/iPad ​ចាំ​បាច់​ត្រូវ​ដំឡើង​ទៅ​កាន់ iOS 13.2 ឬ iPadOS 13.2។ iOS ថ្មី​នេះ​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​តុលា ដោយ​មាន​បន្ថែម​នូវ​មុខងារ Deep Fusion, Emoji ថ្មី​ប្រមាណ ៧០ និង​ការ​គាំទ្រ AirPods Pro ​ជា​ដើម។

អ្វី​ដែល​ជា​កង្វល់​លើ iOS 13.2 ​កន្លង​ទៅ​ក៏​មាន​អ្នក​ប្រើប្រាស់​មួយ​ផ្នែក​ធំ​រាយការណ៍​ថា​ដំណើរការ​មិន​ប្រក្រតី សោត​យ៉ាង​ដូច​ជា​ការ​ប្រើប្រាស់​កម្មវិធី​ក្នុង Background គឺ​គ្រប់​យ៉ាង​ត្រូវ​បាន​បិទ​បើក​ថ្មី​ដោយ​ស្វ័យប្រវត្តិ។

បែប​នេះ​ហើយ​ប្រសិន​ម្ចាស់ iPhone/iPad ដែល​កំពុង​ឈរ​លើ iOS ចាស់ ​មាន​ដំណើរការ​ស្រួល​ជា​ធម្មតា អ្នក​គួរ​រង់ចាំ​ដល់​ការ​ចេញ​ផ្សាយ iOS ថ្មី​មួយ​ទៀត ស្របពេល iOS 13.3 Beta ក៏កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍ៕

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា