Man City ភ័យ​ខ្លួន ខ្លាច​​អ្នក​គាំទ្រ​ Liverpool កម្ទេច​ឡាន​​ម្ដង​ទៀត​​​នៅ​សប្ដាហ៍​នេះ

  • 2019-11-08 02:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ទាមទារ​សុវត្ថិភាព​កុំ​ឲ្យ​មាន​ការ​​វាយ​ប្រហារ​លើ​ឡាន​ដឹក​កីឡាករ​និង​គ្រូ​របស់​ពួក​គេ ក្នុង​ទីក្រុង​ Liverpool សប្ដាហ៍​នេះ។

​​Liverpool នឹង​ត្រូវ​បើក​កីឡដ្ឋាន​ Anfield ស្វាគមន៍​ក្រុម​ប្រជែង​ Man City នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ City កំពុង​មាន​ក្ដី​បារម្ភ​​អំពី​​បដា​​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​សារ​ធំ​ៗ ស្វាគមន៍​គ្រូ​បង្វឹក​។ ប្រធាន​របស់​ក្រុម​មេឃ​ខៀវ​បាន​ទាក់ទង​ទៅ​ខាង​ហង្សក្រហម​ប្រាប់​អំពី​ក្ដី​បារម្ភ​របស់​ពួក​គេ។

នៅ​ចាំ​បាន​ថា​កាល​ពី​ខែ មេសា ឆ្នាំ ២០១៨ ឡាន​ក្រុម​របស់​លោក Pep Guardiola បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Anfield ដើម្បី​ប្រកួត​ជើង​ទី​មួយ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League។ ពេល​នោះ​​ក្រុម​អ្នក​​គាំទ្រ​របស់ Liverpool​ ​រាប់​ពាន់​អ្នក​បាន​ប្រើ​អំពើ​ហិង្សា​​គប់​​កំប៉ុង ដប ដុំ​ថ្ម និង​​ផ្សែង​ភ្លើង​លើ​ឡាន​របស់​ក្រុម City៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ