ម៉ាកទូរសព្ទថ្មីមួយ អាចដណ្តើមបានចំណែកទីផ្សារយ៉ាងលេចធ្លោចុងឆ្នាំ ២០១៩

  • 2019-11-11 12:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារស្វាតហ្វូនជុំវិញពិភពលោកនៅឆ្នាំ ២០១៩ នេះគឺពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ ក្នុងនោះដែរម៉ាកទូរសព្ទធំៗដូចជា Oppo និង Samsung បានព្យាយាមបញ្ចេញសាច់ដុំរៀងៗខ្លួន ដើម្បីផលិតចេញនូវទូរសព្ទដ៏ទាន់សម័យ សំរាប់ជាអាវុធដណ្តើមយកទំហំទីផ្សារ។ក្នុងចំណោមការប្រកួតប្រជែងនេះ ឃើញថាម៉ាកទូរសព្ទទំនើប ថ្មីៗក៏បានកំពុងបោះជំហានដ៏ក្លាំងក្លា និងជាមុខសញ្ញាប្រកួតប្រជែងដែលមិនអាចមើលរំលងបាន។

របាយការណ៍ចេញផ្សាយពី Counterpoint

ប្រសិនបើយើងទៅមើលស្ថិតិរបស់ Counterpoint បង្ហាញពីការលក់ចេញទូរសព្ទស្មាតហ្វូននៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០១៩ បង្ហាញឲ្យុឃើញពីព្រួញសញ្ញាធ្លាក់ចុះជារួមសំរាប់ទីផ្សារទូរសព្ទទាំងមូល ប៉ុន្តែមានម៉ាកទូរសព្ទថ្មីមួយស្រាប់តែមានសញ្ញានៃការលក់ ងើបឡើងចុះពីម៉ាកដទៃ នោះគឺ ទូរសព្ទម៉ាក realme ដោយបានធ្វើការលក់ចេ៨ញទូរសព្ទច្រើនជាង ១០ លានគ្រឿងក្នុងត្រីមាសទី ៣ ដែលការកើនឡើងនេះស្មើនិង ៨០% ធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទុះកើនឡើងនេះគឺស្ថិតនៅក្នុងលំដាប់កំពូល បើប្រៀបធៀបទៅនិងម៉ាកទូរសព្ទដទៃ ហើយនេះគឺជារឿងមួយដ៌អស្ចារ្យមែនទែន។

របាយការណ៍ចេញផ្សាយពី Counterpoint

មិនថា រូបរាងដ៏ទាក់ទាញ ឬសម្ថតភាពបំពេញការងារដ៏ក្លាំងក្លានោះទេ realme គឺអាចផ្តល់នូវអ្វីដែលយុវវ័យត្រូវការជាចាំបាច់ក្នុងការ ប្រើប្រាស់ និង ស្ថិតនៅក្នុងតំលៃមួយដ៏សមរម្យ ជាងទូរសព្ទដទៃដែលស្ថិតនៅក្នុងលំដាប់ប្រហាក់ប្រហែលគ្នានេះ។

ទូរសព្ទទំនើប Realme

ជាមួយនិងសមត្ថភាពឈានមុខ រចនាបថរូបរាងលេចធ្លោ និងគុណភាពដែលគួរទុកចិត្ត, ទូរសព្ទទំនើបម៉ាក realme បានកំពុងក្លាយទៅជាផលិតផលមួយដែល អ្នកប្រើប្រាស់ជុំវិញពិភពលោក ជឿទុកចិត្តស្រលាញ់ និងកំពុងប្រើប្រាស់ប្រចាំថ្ងៃ។ ទូរសព្ទទំនើបម៉ាក realme បង្ហាញស្នាដៃរបស់ខ្លួនជាមួយនិងទស្សនះ ឈានទៅមុខ ដើម្បីបន្តផលិតចេញនូវ សម្មទ្ធិផលទូរសព្ទអ៊ីនធើណែតបំរើសេចក្តីត្រូវការរបស់យុវវ័យ និងមនុស្សសម័យថ្មី។

ទូរសព្ទទំនើប Realme

ឥឡូវនេះ Realme បានមកដល់ប្រទេសកម្ពុជាហើយ។ នៅថ្ងៃទី ១៦ ខែវិច្ឆិកាខាងមុខនេះ realme និងធ្វើការសម្ភោធទូរសព្ទទំនើបថ្មីរបស់ខ្លួនម៉ូដែល realme 5 series ដើម្បីផ្តល់ជូន អតិថិជននៅក្នុងប្រទេសកម្ពុជា។ រង់ចាំទទួលយកនូវភាពអស្ចារ្យទាំងអស់គ្នាពី realme ឬអាចតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ realme គឺ RealmeCambodia