CL ឈ្នះ​ពាន​រង្វាន់​ស្ត្រី​អាស៊ី​ឆ្នើម​ប្រចាំ​ឆ្នាំ ២០១៩

  • 2019-11-13 13:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CL បាន​ឈ្នះ​ពាន​រង្វាន់​ស្ត្រី​អាស៊ី​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៩។

កាល​ពី​ថ្ងៃ​ទី ១០​ វិច្ឆិកា កន្លង​ទៅ នៅ​សហរដ្ឋ​អាមេរិក CL ត្រូវ​បាន​ប្រកាស​ថា​បាន​ឈ្នះ​ពាន់​រង្វាន់​ស្ត្រី​អាស៊ី​ឆ្នើម​ប្រចាំ​ឆ្នាំ ២០១៩​(The Most Inspiring Asian Woman of 2019) របស់ E! People Choice Awards។ CL បាន​យក​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ ក្នុង​ចំណោម​បេក្ខភាព​ល្បីៗ​ជា​ច្រើន​រួម​មានAlia Bhatt (ឥណ្ឌា) Zhou Dong Yu (ចិន) Raline Shah (ឥណ្ឌូណេស៊ី) ព្រម​ទាំង Chutimon Cheungcharoensukying និង Praya Lundberg (ថៃ)។

សូម​បញ្ជាក់​ផង​ដែរ​ថា E! People Choice Awards គឺ​ជា​កម្មវិធី​ពាន​រង្វាន់​អាមេរិក ធ្វើឡើងសម្រាប់​ទទួល​ស្គាល់​ស្នាដៃ​សិល្បករ សិល្ប​ការិនី តាម​រយៈ​ការ​បោះ​ឆ្នោត​គាំទ្រ​ពីសំណាក់សាធារណជន។ កម្មវិធី​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៥ ដែល​កាលណោះ ការ​បោះ​ឆ្នោត​គាំទ្រ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ស្ទង់​មតិ ហើយ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​ការ​បោះ​ឆ្នោត​ Online ចាប់​ពី​ឆ្នាំ ២០០៥ មក៕

ប្រភព៖ គេហទំព័រផ្លូវការ E! People Choice Awards

អត្ថបទ៖ ហ៊ីម រស្មី