ហេង វិសាល​ ប្រាប់ថា មកបាត់ដំបង ៣ ដង ជួបបញ្ហាទាំង ៣ ដង

  • 2019-11-14 03:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​កម្មវិធី "បង​ធំ​ប្អូន​ប្រុស" ប្រុស​ស្អាត ហេង វិសាល តារា​ល្បី​លើ​បណ្ដាញ​សង្គម និង​លោក ទេព រិនដារ៉ូ បាន​ទៅ​ដល់​ខេត្ត​បាត់​ដំបង​ហើយ ដោយ​ក្នុង​នោះ​មាន​រឿង​ខ្លះ បាន​ធ្វើ​តារា​តារា​កិត្តិយស ពិសេស​វិសាល មិន​ជា​​ជួប​ភាព​សម​ប្រកប​ប៉ុន្មាន​នោះ​ទេ រហូត​ដល់​លោក​ធ្លោយ​មាត់ អាច​នឹង​អស់​ល្អ​នឹង​គ្នា​ជាមួយ​ខេត្ត​ជាយ​ដែន​មួយ​នេះ​ទៀត។

តារា​ខុស​ជំនាន់​គ្នា​ទាំង បាន​ជួប​រឿង​ជា​ច្រើន​ដែល​ពួក​គេ​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក តាំង​ពី​ខេត្ត​កោះកុង និង​កំពត។ មក​ដល់​បាត់​ដំបង​ក៏​ដូច​គ្នា វិសាល ដែល​ចូល​ចិត្ត​តែ​ការ​រស់​នៅ និង​ស្នាក់​នៅ​ក្នុង​បន្ទប់​ក្រោម​ឥទ្ធិពល​ម៉ាស៊ីន ចុច​ទូរសព្ទ លេង​អ៊ីនធឺណិត​នោះ ត្រូវ​បាន​បង្គាប់​ឲ្យ​ធ្វើ​រឿង​ដែល​លោក​មិន​ចង់​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង។ ពួក​គេ ត្រូវ​ពិធីការិនី យ៉ែម ស្រី​ពេជ្រ ប្រាប់​ឲ្យ​ទៅ​កន្លែង​ចិញ្ចឹម​សត្វ​មួយ​នៅ​ក្នុង​ខេត្ត​នេះ។

សត្វ​នោះ ត្រូវ​បាន​បញ្ជាក់​ថា ជា​សត្វ​ដែល​មាន​រូបរាង Cute គួរ​ឲ្យ​ស្រឡាញ់​តាំង​ពី​តូច រហូត​ដល់​ធំ​ពេញ​វ័យ។ វិសាល និង​លោក ទេព រិន​ដារ៉ូ ចាប់​ផ្ដើម​ស្រមៃ​រៀង​ខ្លួន ម្ដង​ថា អាច​ជា​សត្វ​ពស់ ឬ​សត្វ​ក្រពើ...។ យ៉ាង​ណា ប្រុស​ស្អាត ពិត​ជា​មិន​ចូល​ចិត្ត​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​គិត​ដល់​នោះ​ទេ។

លោក ហេង វិសាល បញ្ចេញ​ឲ្យ​ដឹង​ថា លោក​ធ្លាប់​មាន​បទ​ពិសោធន៍​ជាមួយ​ខេត្ត​បាត់​ដំបង​ចំនួន ៣​ដង​ហើយ ដោយ​មិន​ដែល​មាន​រឿង​ល្អ​មួយ​នោះ​ទេ។ "ជីវិត​ខ្ញុំ ប្រហែល​ជា​ចប់​ត្រឹម​កម្មវិធី​ហ្នឹង​ហើយ...ហើយ​បើ​អីចឹង​ទៀត ខ្ញុំ​នឹង​ខេត្ត​បាត់ដំបង នឹង​អស់​ល្អ​នឹង​គ្នា​ហើយ!"។

តើ​វិសាល និង​លោក ដារ៉ូ ទៅ​កន្លែង​ចិញ្ចឹម​សត្វ​អ្វី និង​ក្រៅ​ពី​ពួក​គេ​ធ្វើ​រឿង​មិន​ធ្លាប់​ធ្វើ​អ្វី​ខ្លះ​ក្នុង​ខេត្ត​របស់​លោក​តា​ដំបង​គ្រញូង? តោះ...ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា