កាស AirPods Pro តម្លៃ ៣៦ដុល្លារ លេចមុខនៅវៀតណាម

  • 2019-11-14 07:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirPods Pro ត្រូវ​បាន​ Apple បញ្ចេញ​លក់​បាន​មិន​ទាន់​មួយ​ខែ​ផង នៅ​ពេល​នេះ​​​ផលិតផល​ក្លែង​ក្លាយ​នៃ​កាស​ប្រភេទ​នេះ​បាន​លេច​មុខ​នៅ​វៀតណាម។ ជាក់​ស្ដែង​ហាង​​​មួយ​នៅ​សង្កាត់​ Bac Tu Liem នៅ​ទីក្រុង​ហាណូយ​ លក់​ AirPods Pro ក្លែង​ក្លាយ​ក្នុង​តម្លៃ ៨៤៥ ០០០ ដុង (ប្រមាណ ៣៦ដុល្លារ) ដែល​គ្មាន​មុខងារ​ទប់​សំឡេង​នោះ​ទេ។

ប៉ុន្តែ​មាន​ហាង​មួយ​នៅ​ទីក្រុង​ហាណូយ​ដដែល ប៉ុន្តែ​ស្ថិត​នៅ​សង្កាត់​ Thanh Xuan មាន​លក់​ AirPods Pro ក្លែង​ក្លាយ​ជា​មួយ​មុខងារ​ទប់​សំឡេង​រំខាន​ដូច​កាស​ពិត ដែល​​លក់​ក្នុង​តម្លៃ ១,៣ លាន​ដុង (ប្រមាណ​ ៥៦ ដុល្លារ)។ ការ​មក​ដល់​នៃ​កាស​ក្លែង​ក្លាយ​នៅ​វៀតណាម គឺ​មក​មុន​កាស​មែន​ទែន​ ដែល​នឹង​មាន​លក់​នៅ​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា។

​​ហាង​លក់​បាន​ប្រាប់​ថា​ កាស​ AirPods Pro ក្លែងក្លាយ​​លក់​នៅ​វៀតណាម​គឺ​មាន​ប្រភព​ពី​ប្រទេស​ចិន។ វា​មាន​ការ​ធានា​ពី ១៥ ទៅ ៣០ ថ្ងៃ ខុស​គ្នា​ទៅ​តាម​ហាង​លក់​នីមួយៗ។ នៅ​ក្នុង​ប្រអប់​ប្រភេទ​ក្លែង​ក្លាយ​នេះ​មាន​​ខ្សែ Lightning និង​ជ័រ​ដាក់​ជាប់​កាស​ ចំនួន ៣ ទំហំ។ កាស​នេះ​ដែរ​គឺ​មាន​ប្រើ​ឈីប H1 ហេតុ​នេះ​ការ​ត​ភ្ជាប់​ជា​មួយ​ iPhone គឺ​ដូច​​គ្នា​នឹង​ផលិតផល​ពិត​ដែរ៕​​​

ចុចអាន ៖ AirPods Pro ហោះ​ចូល​ទឹកដី​ឥណ្ឌា​ហើយ តែ​តម្លៃ​កុំ​មើល​ស្មាតហ្វូន​ល្មមៗ​សុំ​ខ្មាស

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង