AirPods Pro ហោះ​ចូល​ទឹកដី​ឥណ្ឌា​ហើយ តែ​តម្លៃ​កុំ​មើល​ស្មាតហ្វូន​ល្មមៗ​សុំ​ខ្មាស

  • 2019-11-14 03:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ​បាន​សម្រេច​ដាក់​លក់​កាស​ឥត​ខ្សែ​ជំនាន់​ចុង​ក្រោយ AirPods Pro ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា​ជា​ផ្លូវការ​ហើយ ប៉ុន្តែ​ជុំវិញ​តម្លៃ​ក៏​មាន​ភាព​ខុស​គ្នា​ច្រើន​បើ​ធៀប​នឹង​ទីផ្សារ​អាមេរិក។

នៅ​ឥណ្ឌា AirPods Pro មាន​តម្លៃ ២៤ ៩០០ រូពី ​ឬ​ប្រហែល ៣៤៥ ដុល្លារ​អាមេរិក ដោយ​តម្លៃ​នេះ​អាច​ជាវ​ស្មាតហ្វូន​ធុន​កណ្តាល​មួយ​បាន​យ៉ាង​ស្រួល ជាមួយ​កម្លាំង​ម៉ាស៊ីន​ធំ​ទៀត​ផង។ បើ​តាម​ដឹង​ប្រភេទ AirPods ធម្មតា​កន្លង​មក​គឺ​ទទួល​បាន​ផ្លែផ្កា​ច្រើន បែប​នេះ Apple ក៏​ហ៊ាន​ជឿ​ថា​អតិថិជន​ខ្លួន​នឹង​ហ៊ាន​បន្ថែម​កញ្ចប់​ថវិកា​លៃលក​លើ​កាស​សេរ៊ី​ឆ្នាំ ២០១៩ ជាក់ជា​មិន​ខាន។

គួរ​បញ្ជាក់​ថា AirPods Pro ​បាន​រចនា​រូបរាង​ថ្មី ​គួប​ផ្សំ​ការ​បន្ថែម​នូវ​មុខងារ​ការពារ​សំឡេង​រំខាន Noise Cancellation ​និង​អាវ​ក្រោះ​ការពារ​ទឹក ជាមួយ​គុណភាព​សំឡេង​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា