តារាស្រីមុខស្អាតដាច់គេនៅអាស៊ី ត្រូវបានបង្ហាញ

  • 2019-11-15 04:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TC Candler Asia បាន​បង្ហាញ​ចេញ​នូវ​បញ្ជី​ តារា​ស្រី​មុខ​ស្អាត​ជាង​គេ​ទាំង ១០០ នាក់​នៅ​អាស៊ី ប្រចាំ​ឆ្នាំ ២០១៩ នេះ។ ចំណាត់​ថ្នាក់​កំពូល​ទាំង ៥ មាន​ ២ គ្រង​តំណែង​ដោយ​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ BLACKPINK។

ជាក់​ស្ដែង​សម្រស់​របស់ Lisa បាន​ជួយ​ឲ្យ​នាង​គ្រង​តំណែង​លេខ​ ១ ចំណែក Jennie វិញ​គ្រោង​ចំណែក​លេខ ៣។ សមាជិក​ ២ រូប​ទៀត​របស់ BLACKPINK ក៏​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ដែរ ដោយ​ Rose ជាប់​លេខ​ ១៣ និង Jisoo ជាប់​លេខ ២២។

Sakura Miyawaki
Angelababy

តារា​ស្រី​ ៣ ​រូប​ទៀត​​នៅ​លើ​​តំណែង​កំពូល​ទាំង ៥ គឺ​កាន់​កាប់​ដោយ​តារា​ចម្រៀង​និង​សម្ដែង​ជន​ជាតិ​ជប៉ុន Sakura Miyawaki ឈរ​នៅ​លេខ ២, តារា​សម្ដែង​ចិន Angelababy ឈរ​នៅ​លេខ ៤ និង​តារា​ម៉ូដែល​ចិន Sui He ឈរ​នៅ​លេខ ៥។

Sui He

ក្នុង​ចំណោម​មុខ​ស្អាត​ទាំង ១០០ មាន​កំពូល​សម្រស់​ចំនួន​ពីរ មិន​អាច​ទទួល​បាន​​លេខ​ខ្ពស់។ ជាក់​ស្ដែង​មាន​តារា​សម្ដែង​កូរ៉េ Song Hye-Kyo ឈរ​នៅ​លេខ ៨៥ និង Hannah Quinlivan ភរិយា​របស់ Jay Chou ឈរ​នៅ​លេខ ៨៧។

Hannah Quinlivan

គួរ​ដឹង​ថា​ TCCAsia គឺ​ជា​ក្រុមហ៊ុន​​មួយ​របស់​ក្រុមហ៊ុន​មេ TC Candler ដែល​តែង​តែ​ដាក់​ចំណាត់​ថ្នាក់​សម្រស់​តារា​ប្រុស និង​តារា​ស្រី ជា​រៀង​រាល់​ឆ្នាំ តាំង​ពី​ឆ្នាំ ១៩៩០ មក​ម្ល៉េះ៕

ចុចអាន ៖ មាន​អ្នក​ណាដូច Rose ក្រុម BlackPink អត់ ស្លៀក​ពាក់​អី គេ​លក់​អស់​ពី​ស្ដុក​ភ្លាម

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម