វីដេអូមិនអាចបំភ្លេចបាននៃមាតារបាំព្រះរាជទ្រព្យមុនឃ្លាតចាកពីលោកនេះ

  • 2019-11-18 07:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ​មាន​ព្រះ​គោរម​​ងារ​ជា «ទេពនាថ​វដ្តីឯក» គឺ​ជា​ព្រះ​និមិត្តរូប នៃ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ  និង​ជា «​មរតក​មនុស្ស​រស់​របស់​កម្ពុជា​»​ ដោយ​​ទ្រង់​ជា​ព្រះ​អង្គម្ចាស់ក្សត្រី​មួយ​អង្គ​ដែល​បាន​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវិត​លើ​របាំ​ព្រះរាជទ្រព្យ​នៃ​ប្រទេស​កម្ពុជា​។

ការ​សម្ដែង​របស់​ទ្រង់​តាំងពី​អតីតកាល ​មកទល់​បច្ចុប្បន្ន ​បញ្រ្ជាប​​ដល់​ប្រជាជន​ខ្មែរ​បាន​ស្គាល់​អត្តសញ្ញាណ​នៃ​ ​របាំ​ព្រះរាជទ្រព្យ និង​តែងតែ​នឹក​ឃើញ​ជានិច្ច​ដល់​ព្រះនាម​របស់​ទ្រង់ ដែល​ជា​អ្នក​សម្តែង​របាំ​ដ៏ប៉ិនប្រសប់នេះ រួមជា​មួយ​សម្រស់ដ៏ស្រស់សោភា។ ទោះ​បី​ជា​​ព្រះអង្គ មាន​ព្រះជន្ម ៧៦ព្រះវស្សា និង​ឈប់​សម្តែង​ក្តី ក៏​ទ្រង់​នៅ​តែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។

​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​នឹង​​លែង​បាន​ជួប​ព្រះ​ភក្ត្រ​​ព្រះអង្គម្ចាស់​ក្សត្រី​ផ្ទាល់​ទៀត​ហើយ ពោល​គឺ​​នៅ​សល់​កម្រង​​ព្រះ​ហស្ថ​ដែល​មិន​អាច​បំភ្លេច​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ចូល​រួម​ថែរក្សា​សម្បត្តិ​មរកត​របស់​ប្រទេស​ឲ្យ​ស្ថិតស្ថេរ​ជំនួស​ព្រះ​អង្គ​ជាដរាប​។

សូម​ទស្សនា​វីដេអូ​របាំ​នៃ​មាតា​របាំ​ព្រះរាជទ្រព្យ​ដ៏​ល្អឯក​របស់​ទ្រង់​ខាងក្រោម​នេះ៖ ​​

ប្រភពរូបភាព៖ Royal du Cambodge

អត្ថបទ៖ ស៊ិន សាវ៉េត