រឿង​ពិត​មិន​គួរ​ឲ្យ​ជឿទាំង​ ៨​​​យ៉ាង អំពី​​ភូមិគ្រឹះ​របស់​មហាសេដ្ឋី​ Bill Gates

  • 2019-11-18 10:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Bill Gates ធ្លាប់​បាន​ជាប់​ឈ្មោះ​ជា​បុគ្គល​ដែល​មាន​ទឹក​ប្រាក់​ច្រើន​ជាង​គេ​​នៅ​លើ​ពិភព​លោក​ជា​ច្រើន​លើក​មក​ហើយ។ ជាក់​ស្ដែង​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៥​នេះ​គាត់​បាន​ឈរ​នៅ​លំដាប់​កំពូល​ម្ដង​ទៀត​ជា​មួយ​ទឹក​ប្រាក់​៧៩,២​ពាន់​លាន​ដុល្លារ។

ក្រឡេក​ទៅ​មើល​ភូមិគ្រឹះ​របស់​មហាសេដ្ឋី​សប្បុរស​​រូប​នេះ​វិញ​​​គឺ​មាន​តម្លៃ​ដល់​ទៅ​៦៣​លាន​ដុល្លារ​ ដែល​មិន​ស្មើ​នឹង​០,១​ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​ផង។ ក្រៅ​ពី​តម្លៃ​ថ្លៃ​ហើយ​​នៅ​មាន​រឿង​ពិត​មិន​គួរ​ឲ្យ​ជឿ​មួយ​ចំនួន​ផ្សេង​ទៀត​​​អំពី​ភូមិគ្រឹះ​នេះ​ដែល​មាន​ដូច​ខាង​ក្រោម៖

​​​​​​១. បច្ចេកវិទ្យា​គ្រប់​គ្រង​បរិយាកាស​ដ៏​ទំនើប

businessinsider.com_

ភ្ញៀវ​ដែល​ចូល​ទៅ​ក្នុង​គេហដ្ឋាន​ត្រូវ​បាន​ផ្ដល់​នូវ​បន្ទះ​ Chip ម្យ៉ាង ដែល​វា​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ Sensor ដែល​មាន​នៅ​ក្នុង​គេហដ្ឋាន​ទាំង​អស់។ ភ្ញៀវ​អាច​កំណត់​សីតុណ្ហភាព​តាម​រយៈ​បន្ទះ​ Chip ដើម្បី​ឲ្យ​សីតុណ្ហភាព​ក្នុង​គេហដ្ឋាន​ប្រែ​ប្រួល​នៅ​ទីតាំង​ដែល​ភ្ញៀវ​បាន​ទៅ​ដល់។​​​​​​

២. ប្រើ​ប្រាស់​ឈើ​​អាយុកាល​៥០០​ឆ្នាំ

guest-house

ភូមិគ្រឹះ​នេះ​សាង​សង់​ឡើង​​ដោយ​ប្រើ​ប្រាស់​ដើម​ឈើ​កកោះ ​ដែល​មាន​អាយុកាល​ដល់​ទៅ​៥០០​ឆ្នាំ​ ព្រម​ទាំង​ប្រើ​ប្រាស់​កម្លាំង​ពលករ​​ដល់​ទៅ​៣០០​នាក់​សម្រាប់​ការ​​សាង​សង់។

៣.​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ផ្លាស់​ប្ដូរ​បាន​ដោយ​ចុច​ប៊ូតុង​មួយ

អេក្រង់​កុំព្យូទ័រ​តម្លៃ​៨​ម៉ឺន​ដុល្លារ​ត្រូវ​បាន​បំពាក់​​នៅ​លើ​ជញ្ជាំង​ក្នុង​គេហដ្ឋាន ដោយ​​ចុច​តែ​ប៊ូតុង​មួយ​គេ​អាច​​បញ្ជាឲ្យ​​អេក្រង់​នោះ​បង្ហាញ​រូបថត​ឬ​គំនូរ​​ដែល​មាន​​រក្សា​ទុក​នៅ​ក្នុង​ ឧបករណ៍​រក្សា​ទុក​ទិន្នន័យ​តម្លៃ​១៥០ ០០០​ដុល្លារ​បាន។

៤. ទីលាន​សម្រាប់​ហាត់​កីឡា

dailymail.co_.uk_1

ទីលាន​សម្រាប់​ហាត់​កីឡា​មាន​ទំហំ​២៣២,២៥​ម៉ែត្រ​ការ៉េ​ ដោយ​ក្នុង​នោះ​រួម​មាន​កន្លែង​សោណា​ បន្ទប់​ស្ទីម​ បន្ទប់​ផ្លាស់​សំលៀក​បំពាក់​សម្រាប់​បុរស​និង​ស្ត្រី ​ដែលដាច់​ដោយ​ឡែក​ពី​គ្នា។

​​​​​​៥.បន្ទប់​ទទួល​ភ្ញៀវ​មាន​ទំហំ​ធំ​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ​២០០​នាក់

បន្ទប់​ទទួល​ភ្ញៀវ​​ទំហំ​២១៣​ម៉ែត្រ​ការ៉េ​ អាច​ទទួល​ភ្ញៀវ​សម្រាប់​កម្មវិធី​ជប់​លៀង​​ផ្សេងៗបាន​រហូត​ដល់​ទៅ​២០០​នាក់។

៦. ផ្ទះ​បាយ​សរុប​មាន​ចំនួន​៦

ផ្ទះ​បាយ​ចំនួន​៦​ត្រូវ​​បាន​ដំឡើង​នៅ​ទីតាំង​ផ្សេង​គ្នា​នៅ​ក្នុង​ភូមិគ្រឹះ​ ដើម្បី​ងាយ​ស្រួល​រៀប​ចំ​ម្ហូប​អាហារ​បាន​​រហ័ស​និង​ងាយ​ស្រួល​សម្រាប់​​កម្មវិធី។

៧. បណ្ណាល័យ​ផ្ទាល់​ខ្លួន

codex-leicster-2

​បណ្ណាល័យ​ផ្ទាល់​ខ្លួន​ទំហំ​១៩៥​ម៉ែត្រ​ការ៉េ​មាន​រក្សាទុក​សៀវភៅ​ចំណាស់​និង​របស់​មាន​តម្លៃ​មួយ​ចំនួន​ដោយ​ក្នុង​នោះ​​ក៏​មាន​​សៀវភៅ​ចំណាស់​មួយ​ក្បាល​​​ដែល​លោក​ Bill Gates ​បាន​ដេញ​ថ្លៃ​យក​បាន​​ក្នុង​តម្លៃ​ដល់​ទៅ​៣០,៨​លាន​ដុល្លារ។ សៀវភៅ​ចំណាស់​នោះ​គឺ​ជា​ស្នាដៃ​របស់​អ្នកនិពន្ធ​ Leonardo da Vinci មាន​ចំណង់​ជើង​ថា​ Codex Leicester។

៨. បុគ្គលិកមួយ​រូប​ហ៊ាន​ចំណាយ​៣៥ ០០០​ដុល្លារ​ដើម្បី​ចូល​ទស្សនា​ភូមិគ្រឹះ​នេះ​

ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន​ Microsoft បង្កើត​កម្មវិធី​សប្បុរស​មួយ​ដោយ​បុគ្គលិក​ក្រុមហ៊ុន​នាំ​គ្នា​ឧបត្ថម្ភ​ផលិតផល​និង​សេវាកម្ម​ដើម្បី​ឲ្យ​បុគ្គលិក​ដទៃ​ទៀត​ធ្វើ​ការ​ដេញ​ថ្លៃ​យក។ កាល​ពី​មុន​លោក​ Bill Gates ធ្លាប់​បាន​ឧបត្ថម្ភ​ការ​ចូល​ទស្សនា​ភូមិគ្រឹះ​របស់​ខ្លួន ដោយ​ការ​ដាក់​ដេញ​ថ្លៃ។ បើ​យោង​តាម​សារព័ត៌មាន​Puget Sound Business Journal ​បាន​ឲ្យ​ដឹង​ថា​ ធ្លាប់​មាន​បុគ្គលិក​មួយ​រូប​ដេញ​ថ្លៃ​ការ​ចូល​ទស្សនា​នេះ​បាន​សម្រេច​ក្នុង​តម្លៃ​ ៣៥ ០០០​ដុល្លារ៕​

ចុចអាន៖

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង