កែ​ ឡេង​ ឈ្នះ​តែ​២ប្រកួត​ទៀត​បាន​មេដាយ​មាស​ពិភពលោក​ជា​លើក​ទី៤​ហើយ​

  • 2019-11-22 03:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរ​កីឡា​ការិនី​ កែ​ ឡេង​ ទើប​ឈ្នះ​ការ​ប្រកួត​វ៉ៃ​យក​ពិន្ទុ​មិញ​នេះ​លើ​កីឡា​ការិនី​ប្រទេស​ Canada​ ដោយ​លទ្ធផល​ ៣៨-​២៣​ បាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត។​ ការ​ឈានមកដល់វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ កីឡា​ការិនី​ កែ​ ឡេង​ របស់​កម្ពុជា​កាន់​តែ​ជិតដល់​ការ​ឈ្នះ​មេដាយ​មាស​ ឬ​ការពារ​មេដាយ​មាស​ពិភពលោក​ជា​លើក​ទី៤​ហើយ។​ ប្រសិន​បើ​អ្នក​ស្រី​ឈ្នះ​២ប្រកួត​ក្រោយ​នេះ​ទៀត​នឹង​ឈ្នះ​មេដាយ​មាស​ជា​លើក​ទី៤​ជាប់​ៗ​គ្នា​លើ​វិញ្ញាសា​វ៉ៃ​យក​ពិន្ទុ​ ឬ​វ៉ៃ​ស៊ីប។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ពិភពលោក​យុវជន​ និង​ស្ត្រី​ លើក​ទី១៧​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​គឺ​ប្រកួត​បាន​រយៈពេល​៣ថ្ងៃ​មក​ហើយ​ នឹង​ត្រូវ​បិទ​បញ្ចប់​ស្អែក​នេះ៕​

កីឡា​ការិនី កែ ឡេង

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី