មើលការសម្ដែងរបស់ Selena Gomez លើឆាក AMA ដែលត្រូវគេរិះគន់

  • 2019-11-26 07:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez រង​ពាក្យ​រិះគន់​ថា​ច្រៀង​ខុស​ភ្លេង​ នៅ​ពេល​ឡើង​សម្ដែង​​បើក​ឆាក​កម្មវិធី American Music Awards ឆ្នាំ ២០១៩ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី ២៤ ខែ​វិច្ឆិកា​នៅ​សហរដ្ឋអាមេរិក។

តារា​វ័យ ២៧ ឆ្នាំ​នេះ បាន​ច្រៀង​បើក​ឆាក​កម្មវិធី​ប្រចាំ​ឆ្នាំ​ដោយ​រើស​យក​បទ "Lose You To Love Me” និង "Look At Her Now”។ អ្នក​ប្រើ​ប្រាស់ Twitter បាន​សរសេរ​មតិ​រិះគន់​មួយ​ចំនួន​ដូច​ជា ៖ "មើល​ទៅ Selena Gomez មិន​ត្រឹម​តែ​ច្រៀង​ខុស​​ភ្លេង​នៅ​កន្លែង​រឺហ្វ្រាំង​របស់​នាង​នោះ​ទេ ប៉ុន្តែ​ពេញ​មួយ​បទ​តែ​ម្ដង​យប់​នេះ...«Sing off key in my chorus» វ៉ាវ Selena Gomez ពិត​ជា​រស់​នៅ​តាម​ប៉ារ៉ូល​ចម្រៀង​របស់​នាង។ គួរ​ដឹង​ថា​ “Sing off key in my chorus” ជា​ប៉ារ៉ូល​ក្នុង​បទ​ចម្រៀង "Lose You To Love Me” ផ្ទាល់។

មាន​អ្នក​គាំទ្រ​ជា​ច្រើន​របស់ Selena ក៏​បាន​ចេញ​មុខ​ការពារ​ភ្លាមៗ ដោយ​ពួក​គេ​បាន​បន្ទោស​លើ​​​ក្រុម​​បច្ចេកទេស​នៃ​សំឡេង និង​ភាព​ភ័យ​ខ្លាច​របស់​ Selena ផ្ទាល់។ អ្នក​គាំទ្រ​បាន​ពន្យល់​ថា​ Selena បាន​ខក​ខាន​មិន​ធ្លាប់​សម្ដែង​លើ​ឆាក ២ ឆ្នាំ​មក​ហើយ ហើយ​នេះ​ជា​ការ​បើក​ឆាក​កម្មវិធី​ពាន​រង្វាន់​ដ៏​ធំ​មួយ​របស់​អាមេរិក ដែល​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច​ខ្លាំង។

ទស្សនា​វីដេអូ​នៃ​ការ​សម្ដែង​របស់ Selena Gomez ក្នុង​កម្មវិធី AMA ដូច​ខាង​ក្រោម​នេះ ៖​

ចុចអាន ៖ មើលស្ទីលរបស់តារាល្បីៗ លើកម្រាលព្រំកម្មវិធី AMA ព្រឹកនេះ

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម