ម៉ូតូកម្លាំង ១៥០ ឆ្នាំ ២០២០ ទាំងពីរបស់ Honda ប្រកាសផ្លូវការតំណាលគ្នា

  • 2019-11-26 10:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​NCX​ ​Honda​ ​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ហុងដា​ ​Click 150i​ ​កំពូល​ម៉ូតូ​អូ​តូ​បែប​ស្ព័រ​កាលពីថ្ងៃទី ២៥​ ​ខែ​វិ​ចិ្ឆ​កា​​ឆ្នាំ២០១៩​ ម្សិលមិញនេះ។​ ​ ​

ម៉ូតូ ​Click 150i​ ជា​កំពូល​ម៉ូតូ​អូ​តូ​បែប​ស្ព័រ​ ម៉ាស៉ី​ន ១៥០ សេសេដែលមាន​​ តួ​ម៉ូតូ​រចនា​លាយ​ពណ៌​ទឹកក្រូច​លាយ ស​ និង​តែម​ថ្មី​រចនា​ជា​មួ​យស្ទិ​ក​គ័រ​ក្រាហ្វិក​បែប​ ​Super ​Sporty​ ​Design​ ​លាយ​ជាមួយ​ពណ៌​ទឹកក្រូច​ព្រមទាំង​ក្បាច់​ ​HEXAGON​ ​ពណ៌​ប្រាក់​ភ្លឺរលោង​ ​បង្កើន​ភា​ពស្ព័រ​ដ៏​មុត​ស្រួច​បំផុត​ ​និង​រចនា​សម្រាប់​តែទីផ្សារប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។​

​លើស​ពីនេះ​ ​NCX​ ​Honda​ ​បាន​សម្ពោធ​ព្រមគ្នា​ម៉ូតូ​ប្រភេទ​កម្លាំង​ ​150cc​ ​មួយទៀត​គឺ​ ​Honda​ ​ADV150​ ​ម៉ូតូ​អូតូ​បែប​ ​On និង Off-road បាន​ដែល​អាច​នាំ​អ្នក​ទៅ​គ្រប់ទិសទី ការ​ធ្វើដំណើរ​ក្នុង​ទីក្រុង​ ​ឬទៅ​ទី​ឆ្ងាយ​ៗ​ ទទួលបាននូវ​បទ​ពិ​សោ​ធន៌​ថ្មី​ ​ទាន់សម័យ​ ដោយ​បច្ចេកវិទ្យា​ឈានមុខ​គេ​​ផងដែរ​។ សម្រាប់តម្លៃនៅមិនទាន់បានបង្ហើបជាផ្លូវការនៅឡើយទេ(សូមរង់ចាំបន្តិច...)៕

ទស្សនារូបភាពខាងក្រោម៖

អត្ថបទទាក់់ទង៖

​ ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
បិទ