មើលរាង Kia Optima ឆ្នាំ ២០២១ អាចប្រកួតនឹង Toyota Camry បានអត់?

  • 2019-11-27 02:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Kia Optima ជំនាន់​ថ្មី​បាន​ផ្លាស់​ប្ដូរ​មុខមាត់​កាន់​តែ​បែប​យុវវ័យ និង​មាន​តែ​មាន​រូបរាង​បែប​ស្ព័រ​។ Kia មិន​ចេញ​លក់​រថយន្ត​ Optima ឆ្នាំ ២០២១ នៅ​ឡើយ​ទេ ប៉ុន្តែ​ហាង​លក់​នៅ​កូរ៉េ​បាន​ចាប់​ផ្ដើម​ដាក់​តាំង​បង្ហាញ​រថយន្ត​នេះ និង​ទទួល​យក​ការ​កក់​លុយ​ទិញ ដែល​នឹង​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​នៅ​ដើម​ឆ្នាំ ២០២០។

គួរ​ដឹង​ថា​នេះ​គឺ​ជា​ស្នាដៃ​របស់​អ្នក​ចាត់​ការ​ផ្នែក​ឌីហ្សាញ​របស់ Kia គឺ​លោក Karin Habib ដែល​លោក​​ធ្លាប់​ជា​អតីត​បុគ្គលិក​របស់ BMW ហើយ​វា​ជា​ស្នាដៃ​ដំបូង​របស់​លោក ក្រោយ​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​រថយន្ត​កូរ៉េ​ខាង​ត្បូង​បាន​​ជិត ៣ ខែ។ ជា​មួយ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​នេះ មាន​មតិ​ភាគ​ច្រើន​យល់​ថា​វា​អាច​ជាប្រកួត​ប្រជែង​ដ៏ខ្លាំងក្លាមួយរបស់​ Toyota Camry ជំនាន់​ថ្មី​។

Kia Optima មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​បួន​ប្រភេទ រួម​មាន​ប្រភេទ​សាំង ២,០ លីត្រ កម្លាំង ១៦០ សេះ និង​ប្រភេទ​ Hybrid កម្លាំង ២០២ សេះ ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ។ ពីរ​ប្រភេទ​ទៀត​គឺ​មាន​ម៉ាស៊ីន​ចំណុះ ១,៦ លីត្រ និង​ម៉ាស៊ីន​​ប្រើ​ចំហេះ​ឧស្ម័ន​​ចំណុះ ២,០ លីត្រ​កម្លាំង ១៤៦ សេះ។

នៅ​កូរ៉េ​ខាង​ត្បូង​ រថយន្ត​នេះ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៧ ៧៧០ ដុល្លារ ដល់ ៣០ ៩០០ ដុល្លារ៕ ​

ចុចអាន ៖ អនុប្រធាន Ford សុំឡានភីកអាប់ Tesla មកតេស្តផ្ទាល់ខ្លួនឯងវិញម្ដង

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

បិទ