Yamaha បញ្ចេញ​ម៉ូតូ​ស៊េរី​ថ្មី ៣​ម៉ូដែល MT15, X Ride និង MX-King លក់​តំណាល​គ្នា

  • 2019-11-28 04:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ក្រុមហ៊ុន គង់ នួន ដែល​បាន​នាំចូល​ផ្ដាច់​មុខ​​ម៉ូតូ​ Yamaha នៅ​កម្ពុជា បាន​បញ្ចេញ​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន ៣​ម៉ូដែលព្រម​គ្នា​ដើម្បី​ប្រជែង​លក់​​នៅ​លើ​ទី​ផ្សារ។ ម៉ូតូ​ទាំង ៣ស៊េរី​នេះ​មាន Yamaha X Ride, Yamaha MX-King និង Yamaha MT15។

ម៉ូតូទាំង ៣ម៉ូដែល​នោះ​មាន​៖

Yamaha X Ride

Yamaha X Ride ជា​ប្រភេទ​ម៉ូតូ Automatic មាន​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ មាន​រាង​តូច និង​មាន​លក្ខណៈ​​បែប​ស្ព័រ កាន់​តែ​មាន​ភាព​ទាក់​ទាញ​ជាង​ស៊េរី​មុនៗ កាន់​តែ​ពិសេស​ជាង​នេះ​ម៉ូតូ​មួយ​នេះ​ត្រូវ​ចិត្ត​សម្រាប់​យុវវ័យ និង​អ្នក​ស្រលាញ់​ប្រភេទ​លេខ​អូតូ។

Yahama MX-King

Yahama MX-King ជា​ប្រភេទ​ម៉ូតូ​ប្រើ​ប្រាស់​ចង្កើះ​លេខ មាន​កម្លាំង​ម៉ាស៊ីន ១៥០ សេសេ បែប​ស្ព័រ និង​មាន​ការ​រចនា​រូប​រាង​ម៉ូតូ​នេះ​ឡើង​សាក​សម​ជា​មួយ​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ​បែប​ផ្សង​ព្រេង។ ​​

Yamaha MT-15

Yamaha MT-15 ជា​ប្រភេទ​ម៉តូ Sport Bike មាន​កម្លាំង​ម៉ាស៊ីន ១៥៥ សេសេ ​ដែល​​កំពុង​មាន​ភាព​ពេញ​និយម​នៅ​លើ​ទីផ្សា​ក្រុម​ប្រទេ​កម្ពុជា បាន​បង្ហាញ​​ខ្លួន​ព្រម​គ្នា​នេះ ដែល​មាន​ការ​រចនា​ផ្នែក​ខាង​មុខ យ៉ាង​ទាក់​ទាញ​ដោយ​បំពាក់​ចង្កៀង​តូច​មុខ​ពីរ ប្រភេទ LED ដូច​ភ្នែក​សត្វ​រុយ ។

ចំណែក​កុងទ័រ​ជា​ប្រភេទ​អេឡិចត្រូនិច បង្ហាញ​លេខ​បាន​ច្បាស់​ស្រួល​មើលMT-15 អា​ច​រត់​បាន​ល្បឿន​អតិបរមា​ពី ១៣៥ ទៅ ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ក្រៅ​ពី​ម៉ូតូ ៣​ម៉ូ​ដែល​ស៊េរី​ថ្មី​នេះ ក្រុម​ហ៊ុន ក៏​បាន​នាំ​ចូល​នូវ​ម៉ូតូ Yamaha ជា​ច្រើន​ទៀត ជា​ពិសេស​ម៉ូតូ Yamaha Qbix ដែល​កំពុង​តែ​មាន​ការ​គាំទ្រ និង​ពេញ​និយម​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី