អ្នកប្រើ Galaxy S10 ក្នុងប្រទេសមួយនេះ អាចអាប់ដែតឡើង Android 10 បានហើយ
- 2019-11-29 06:32:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ Galaxy S10 ក្នុងប្រទេសមួយនេះ អាចអាប់ដែតឡើង Android 10 បានហើយ
ចន្លោះមិនឃើញ
មុននេះបន្តិចអ្នកប្រើប្រាស់ស្មាតហ្វូន Galaxy S10ក្នុងទីផ្សារប្រទេសអាល្លឺម៉ង់បានទទួលកំណែអាប់ដែតទៅកាន់ Android 10 សម្របនឹងផ្ទៃកម្មវិធី ONE UI 2.0 មុនគេបង្អស់។ ស្របពេលដែលនៅប្រទេសជាច្រើនកំពុងស្ថិតក្នុងដំណាក់កាល Beta នៅឡើយ តែវាក៏ជាសញ្ញាល្អថាការអាប់ដែតផ្លូវការក៏នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ។
ស្ថិតក្នុងទំហំ 1.9GB ជាមួយនឹងការអាប់ដែតប្រព័ន្ធសុវត្ថិភាពប្រចាំខែធ្នូ ទាំងម្ចាស់ Galaxy S10/S10 Plus និង Galaxy S10e នៅប្រទេសអាល្លឺម៉ង់អាចធ្វើការអាប់ដែតបានក្នុងពេលនេះ។
យ៉ាងណាមិញគេហទំព័រ SamMobile ក៏បានទម្លាក់ Manual Firmware នៃជំនាន់ស្មាតហ្វូនទាំង ៣ ប៉ះប៉ូវចិត្តអ្នកមិនចង់ចាំយូរ និងចង់ធ្វើតេស្តសាកល្បងប្រព័ន្ធ Android ថ្មីក្នុងពេលឥឡូវនេះ។
រំឭកថាការអាប់ដែត Manual Firmware ដោយប្រើប្រាស់ Firmware នៃ Region ប្រទេសដទៃ ក៏អាចរងហានិភ័យខ្ពស់ បែបនេះមុនធ្វើការអនុវត្តសុំធ្វើរក្សាទុក (Backup) ឯកសារសំខាន់ទុកជាមុន។ នេះតំណលីងសម្រាប់ទាញយក Android 10 លើ S10, S10e ឬ S10+ ៕
អានអត្ថបទ:
ព្រះអាទិត្យសិប្បនិម្មិតរបស់ចិន នឹងត្រូវប្រើប្រាស់ឆ្នាំក្រោយ
ពិព័រណ៍វិទ្យាសាស្ត្រ STEM លើកទី ១៥ ថ្ងៃទី ១មានអ្នកចូលរួមច្រើននឹកស្មានមិនដល់