Liverpool ដាច់​ Man City ១១​ពិន្ទុ​សម្លឹង​​ឃើញ​ពាន Premier League លឹមៗ

  • 2019-12-01 02:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ដាច់​ពិន្ទុ​ពី Manchester City ដល់​ទៅ​១១​ពិន្ទុ​ក្នុង​តារាង​ Premier League បន្ទាប់​ពី​បញ្ចប់​សប្ដាហ៍​ទី​​១៤ កាល​ពី​យប់មិញ។

កំពុង​តែ​ត្រូវ​ការ​ពិន្ទុ​ដើម្បី​​ប្រជែង​កំពូល​តារាង​ Man City បាន​ភ្លាត់​​លេង​ស្មើ​ជាមួយ Newcastle United ២-២។ ស្របពេល​ដែល Liverpool បាន​យក​ឈ្នះ Brighton & Hove Albion ២-១ បន្ត​កើន​៣​ពិន្ទុ​បន្ថែម។

ចំពោះ​ជ័យជម្នះ​របស់​ក្លឹប​ហង្សក្រហម​​​មួយ​នេះ​ធ្វើ​​ឲ្យ​ពួក​គេ​បន្ត​ឈរ​លេខ​មួយ​ក្នុង​​មាន​៤០​ពិន្ទុ ខណៈ​ដែរ Man City មាន​ត្រឹម​២៩​ពិន្ទុ។ គម្លាត​១១​ពិន្ទុ​នេះ​​កាន់​ធ្វើ​ឲ្យ​ Liverpool មាន​សង្ឃឹម​លើក​​ពាន Premier League ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី