នុះ! មិន​ទាន់​ប្រកាស​ផង​ស្រាប់​តែ​បែក​ធ្លាយ អ្នក​ឈ្នះ​ពាន Ballon d'Or ២០១៩

  • 2019-12-02 07:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​មួយ​សន្លឹក​បាន​​បែកធ្លាយ​បង្ហាញ​ពី​ម្ចាស់​ពាន Ballon d'Or ២០១៩ ខណៈ​ការ​ប្រកាស​ផ្លូវការ​នឹង​ធ្វើ​នឹង​ឡើង​នៅ​រាត្រី​នេះ​ម៉ោង​២:៣០​នាទី​រំលង​អាធ្រាត្រ​។

ខ្សែ​ការពារ​របស់ Liverpool កីឡាករ Virgil van Dijk ត្រូវ​គេ​រំពឹង​​នឹង​​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​មួយ​នេះ បន្ទាប់​ពី​ចំណាយ​ពេល​១២​ខែ​​ជួយ​ក្លឹប​និង​ជម្រើស​ជាតិ។ ប៉ុន្តែ​ប្រសិន​បើ​រូបភាព​​បែកធ្លាយ​ខាង​លើ​ជា​ការពិត​នោះ van Dijk បាន​ត្រឹម​លេខ​ពីរ ចាញ់​ពិន្ទុ Lionel Messi។

រូបភាព​ឯកសារ​ខាង​លើ​បាន​បង្ហាញ​ពី​​ពិន្ទុ​បោះឆ្នោត​របស់​កីឡាករ​នីមួយៗ​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១០។ ក្នុង​នោះ​បង្ហាញ​ថា Messi តារា​របស់​ក្លឹប Barcelona ឈរ​លើ​គេ​ ដូច្នេះ​មាន​ន័យ​ថា​គេ​អាចនឹង​ឈ្នះ​ពាន Ballon d'Or ជា​លើ​ទី​៦។ យ៉ាងណា នេះ​គ្រាន់​តែ​ជា​រូប​បែកធ្លាយ​មួយ​សន្លឹក​ប៉ុណ្ណោះ ​ព័ត៌មាន​ផ្លូវការ​នឹង​ដឹង​នៅ​រាត្រី​នេះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ