កីឡាករបាល់បោះកូរ៉េ ត្រូវគេឆ្មក់ថតរូបច្រើនជាងតារាទៀត ព្រោះស្អាតដូច Idol
- 2019-12-04 07:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់បោះកូរ៉េ ត្រូវគេឆ្មក់ថតរូបច្រើនជាងតារាទៀត ព្រោះស្អាតដូច Idol
ចន្លោះមិនឃើញ
ជាមួយនឹងកម្ពស់ខ្ពស់ស្រឡះ ស្បែកសដូចសំឡី កីឡាករបាល់បោះកូរ៉េម្នាក់បានក្លាយជាប្រធានបទដ៏គគុកដោយសាររូបសម្បត្តិដ៏សង្ហារបស់ខ្លួន។
ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនទស្សនិកជនស្រីដែលតាមដានកីឡាកាន់តែកើនឡើង។ មួយគឺដោយសារពួកគេស្រលាញ់កីឡាពីអើយមក ហើយមួយទៀតនោះគឺ អាចមកពីកីឡារូបណាមួយមានរូបសម្បត្តិទាក់ទាញ។ ខណៈពីដើមមក មានតែកីឡាករបាល់ទាត់ ទទួលបានការទាក់ទាញជាងគេនោះ នៅពេលនេះគេសង្កេតឃើញថា កីឡាផ្សេងៗក៏មានកីឡាករស្អាតគួរឲ្យចាប់អារម្មណ៍ដែរ។ ជាក់ស្ដែង មុននេះបន្តិច កីឡាករបាល់បោះម្នាក់មកពីកូរ៉េស្រាប់តែល្បីផ្ទុះលើបណ្ដាញសង្គមប្រទេសនេះ ដោយរូបសម្បត្តិមិនចាញ់ Idol K-pop ឡើយ។
កីឡាករដែលកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកនេះ គឺប្រុសស្អាតឈ្មោះ Park Tae Hwan កម្ពស់១.៩៥ម កើតឆ្នាំ១៩៩៥។ ក្រៅពីរូបសម្បត្តិសង្ហាដូចតារា ប្រុសក្មេងរូបនេះ ក៏មានប្រវត្តិការសិក្សា គួរឲ្យស្ញប់ស្ញែងផងដែរ ដោយលោកបញ្ចប់ការសិក្សានៅសលកវិទ្យាល័យ Hanyang និងចាប់ផ្ដើមប្រកួតបាល់បោះអាជីពឲ្យក្លឹប KEPCO ពីឆ្នាំ២០១៨។ ដោយសារតែភាពល្បីឈ្មោះរបស់ខ្លួន Tae Hwan ត្រូវបានអ្នកកាសែត ក៏ដូចជាអ្នកគាំទ្រតាមថតរូបមិនចាញ់តារាក្នុងសិល្បៈឡើយ៕