រំភើបទេ? Hyoyeon ក្រុម Girls' Generation នឹង​មកកម្ពុជាលើកដំបូងជា​ប្រវត្តិសាស្ត្ររបស់នាង

  • 2019-12-07 04:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែលស្ថិត​ក្នុង​ក្រុម​ចម្រៀង​ K-Pop ដ៏ល្បី​ប្រចាំប្រទេស​កូរ៉េ គឺ Girls' Generation នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ សម្រាប់​អាជីព​ជា​ Idol របស់​ខ្លួន។

Hyoyeon តារា​ K-Pop ដែលវិវត្តខ្លួនមកជា DJ HYO នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ២០១៩​ខាងមុខ ដើម្បី​ចូលរួម​កម្មវិធី​អស្ចារ្យ​ អបអរ​ខួប​គម្រប់ ២ឆ្នាំរបស់​ សោនក្លឹប (SOUND CLUB) ដែលមាន​ Sabay ជា​ដៃគូសហការ។ វា​ពិត​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​មិនធ្លាប់​មាន​ពីមុន ដែល​កំពូល​តារា​ K-Pop ដ៏ល្បី​ មកកាន់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា DJ ហើយ​គ្រោង​នឹង​បង្ក​បរិយាកាស​ដ៏​រីករាយ​មានន័យ។ សម្រាប់​អ្នក​គាំទ្រ​របស់ Girls Generation ឬ SONEs នឹង​មាន​ឱកាស​ពិសេស​ជួបផ្ទាល់​ជាមួយ​ Idol សំណព្វ​ចិត្ត​របស់​ខ្លួនជា​លើក​ដំបូង​ ហើយ​វា​នឹង​ក្លាយ​ជា​អនុស្សាវរីយ៍មិនអាច​បំភ្លេចបាន។

មួយ​វិញ​ទៀត​ ដើម្បី​ចូលរួម​ទស្សនា​ និង​ជួប Idol រូបនេះ​ សូម​ប្រញាប់​រួសរាន់កក់សំបុត្រ​ឥឡូវនេះ​ តាមរយៈ​លេខទូរសព្ទ 011 48 6666 | 015 48 6666 ហើយ​តម្លៃ​សំបុត្រ​ចូលរួម​ គឺ ២០ដុល្លារ៕