ម៉ាកឡានលក់ដាច់ខ្លាំងទាំង ៥ នៅអូស្ត្រាលី សុទ្ធតែជប៉ុន និងកូរ៉េ
- 2019-12-09 06:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាកឡានលក់ដាច់ខ្លាំងទាំង ៥ នៅអូស្ត្រាលី សុទ្ធតែជប៉ុន និងកូរ៉េ
ចន្លោះមិនឃើញ
សហព័ន្ធឧស្សាហកម្មយានយន្តអូស្រ្តាលីបានបង្ហាញតួលេខនៃចំនួនលក់រថយន្តប្រចាំខែវិច្ឆិកា នៅទីផ្សារប្រទេសអូស្ត្រាលី ដែលឃើញថាចំនួនលក់រថយន្តថ្មីបានធ្លាក់ចុះ ៩.៨% មកនៅត្រឹម ៨៤ ៧០៨ គ្រឿង។ ចំនួនលក់សរុបនៅឆ្នាំ ២០១៩ ក្នុងពេល ១១ ខែគឺមាន ៩៧៨ ៦២៨ គ្រឿង ធ្លាក់ចុះ ៨,២%។
ម៉ាករថយន្តកំពូលទាំង ៥ ប្រចាំខែវិច្ឆិកាគឺ ៖
Toyota លក់បាន ១៦ ៩៥៤ គ្រឿង
Mitsubishi លក់បាន ៦ ៨៦១ គ្រឿង
Hyundai លក់បាន ៦ ៨២១ គ្រឿង
Mazda លក់បាន ៦ ១៦៧ គ្រឿង
និង Kia លក់បាន ៥ ១៤១
តំណែងលេខ ៦ ដល់ លេខ ១០ គឺកាន់កាប់ដោយ Ford, Nissan, Volkswagen, Mercedes-Benz និង Honda។
ចំណែកម៉ូដែលរថយន្តដែលលក់បានច្រើនជាងគេទាំង ៥ មាន Toyota Hilux (៣ ៦៨៧ គ្រឿង), Ford Ranger (៣ ៤៩១ គ្រឿង), Mitsubishi Triton (៣ ១២៣ គ្រឿង), Hyundai i30 (២ ៣៣៩ គ្រឿង) និង Toyota RAV4 (២ ៣១៦ គ្រឿង)៕
ចុចអាន ៖ ដឹងប្រភពជើងខ្លាំង តាមពិត Hacker នៅជិតខាងសោះ ជាអ្នកធ្វើស៊ីក្រុមហ៊ុនរថយន្តធំៗ