តាមឲ្យទាន់ទើបដឹង! បទ CL ចេញថ្មី បានលេចធ្លាយតាំងពីនៅក្រោមផលិតកម្ម YG

  • 2019-12-11 07:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ម្សិលមិញ​ CL បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ចំនួន​ពីរ​បទ​មាន​ចំណង​ជើង​ថា "Paradox” និង "I Quit” ដែល​ជា​បទ​ចម្រៀង​ទី ៣ និង​ទី​ ៤ នៃ​អាល់ប៊ុម​ "In The Name Of Love” ដែល​មាន​សរុប​ចំនួន ៦ បទ។

បទ​ "Paradox” គឺ​ជា​បទ​ដែល​អ្នក​គាំទ្រ​របស់ CL ធ្លាប់​បាន​​ឮ​​ខ្លះៗ​រួច​មក​ហើយ​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៨ ដោយ​ CL បាន​ទម្លាយ​វា​តាម​រយៈ​គណនី Instagram របស់​ខ្លួន។ បទ​ដែល​មាន​សាច់​ភ្លេង​ទាក់ទាញ​មួយ​នេះ មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទន្ទឹង​រង់ចាំ​វា​ចេញ​ជា​ផ្លូវ​ការ តាំង​ពី​ពេល​ដែល​ CL ស្ថិត​នៅ​ក្រោម​ផលិតកម្ម YG មក​ម្ល៉េះ។ ទី​បំផុត​ត្រូវ​ចាំ​រហូត​ដល់​ពេល CL ចេញ​ពី​ផលិតកម្ម ទើប​អ្នក​គាំទ្រ​មាន​ឱកាស​ស្ដាប់​បទ "Paradox”។

ស្ដាប់​បទ​ "Paradox” តាម​វីដេអូ​ខាង​ក្រោម ៖

ស្ដាប់​បទ​ភ្លេង​ដែល CL បាន​បញ្ចេញ​តាម Instagram នៅ​ឆ្នាំ ២០១៨ ៖

ក្រៅ​ពី​បទ​ "Paradox" នៅ​មាន​បទ​ជា​ច្រើន​ទៀត​ដែល CL និង​អ្នក​ចូល​រួម​និពន្ធ​បាន​ទម្លាយ​​វា​ចេញ ដែល​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ​នៅ​ឡើយ​ទេ៕

ចុចអាន ៖ មុនបទថ្មីចេញ! មកស្ដាប់បទមិនដែលបានឃើញពន្លឺថ្ងៃរបស់ CL លេចធ្លាយកន្លងមក

អត្ថបទ៖ សុខហេង