មុនបទថ្មីចេញ! មកស្ដាប់បទមិនដែលបានឃើញពន្លឺថ្ងៃរបស់ CL លេចធ្លាយកន្លងមក

  • 2019-12-03 09:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CL នឹង​ចេញ​ផ្សាយ​បទ​ចម្រៀង​​ថ្មី​របស់​ខ្លួន​​ដក​ស្រង់​ចេញ​ពី​អាល់ប៊ុម​ឈ្មោះ "In The Name Of Love” ចាប់​ពី​ថ្ងៃ​ស្អែក​ ថ្ងៃ​ទី ៤ ខែ​ធ្នូ។ មុន​ការ​ចេញ​ផ្សាយ​បទ​ថ្មី​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ជា​យូរ​នោះ មក​ស្ដាប់​នូវ​បទ​ចម្រៀង​ដែល​មិន​ដែល​បាន​ចេញ​ផ្សាយ​ជា​ច្រើន​របស់​ CL ដែល​បទ​ទាំង​នោះ​ភាគ​ច្រើន​គឺ CL និងអ្នកនិពន្ធបទជា​អ្នក​ធ្វើ​ឲ្យ​បែក​ធ្លាយ​ដោយ​ខ្លួន​ឯង។

​សង្កេត​ឃើញ​ថា​បទ​ចម្រៀង​ភាគ​ច្រើន​គឺ​មាន​ទំនុក​ច្រៀង​ជា​ភាសា​អង់គ្លេស ដោយ​សារ​វា​ទំនង​ជា​បទ​ដែល CL ត្រៀម​សម្រាប់​ការ​ប្រឡូក​ជា​តារា​ចម្រៀង​ទោល​ក្នុង​សហរដ្ឋអាមេរិក​​​នៅ​​ឆ្នាំ ២០១៨។ កាល​ពី​ដើម​ឆ្នាំ ២០១៨ CL ធ្លាប់​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Xports News អំពី​គម្រោង​ការ​ចេញ​អាល់ប៊ុម​ចម្រៀង​នៅ​អាមេរិក ដែល​នាង​បាន​សហការ​ជា​តារា​ចម្រៀង​ប៉ុប​ជា​ច្រើន​នៅ​ទី​នោះ។ ប៉ុន្តែ​ចុង​ក្រោយ​ គ្រប់​យ៉ាង​បាន​ត្រឹម​តែ​​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ការ​ចេញ​អាល់ប៊ុម​នៅ​អាមេរិក​នេះ​ដែរ CL ធ្លាប់​បាន​បញ្ចេញ​សារ​ស៊កសៀត​ទៅ​កាន់​​ផលិតកម្ម​របស់​ខ្លួន​ផង​ដែរ ដោយ​ខណៈ​ពេល​នោះ​នាង​បាន​សរសេរ​ថា ៖ "+money money money+ #alltheycareabout" ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា "លុយ លុយ​ លុយ #អ្វី​ដែល​ពួក​គេ​ខ្វល់​គឺ​លុយ"៕

ចុចអាន ៖ CL ចេញមុខនិយាយជាលើកដំបូងក្រោយចេញពី YG

អត្ថបទ៖ សុខហេង