iPhone 5G ចេញឆ្នាំក្រោយដែលមានតួខ្លួនថ្មី នឹងឡើងថ្លៃបន្តិច

  • 2019-12-12 08:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក​​​ បាន​ឲ្យ​ដឹង​ថា​ Apple នឹង​ប្រកាស​ចេញ iPhone 5G ចំនួន​បួន​នៅ​ចុង​ឆ្នាំ ២០២០ ហើយ​ត្បិត​ថា​គ្រឿង​បន្លាស់ 5G អាច​ដំឡើង​ថ្លៃ​ផលិត​​​ពី ៣០ ដុល្លារ ទៅ ១០០ ដុល្លារ​មែន ប៉ុន្តែ​អ្នក​វិភាគ​ Ming Chi-Kuo ជឿ​ថា​ Apple នឹង​មិន​ដំឡើង​ថ្លៃ​លក់​ iPhone ថ្មី​ខ្ពស់​នោះ​ទេ។

iPhone 11 Pro និង iPhone 11 Pro Max មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ និង ១ ០៩៩ ដុល្លារ សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​ ហើយ​ iPhone 11 គឺ​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ។

ក្នុង​កំណត់​ត្រា​ស្រាវជ្រាវ​ជា​មួយ​ TF International Securities លោក Kuo បាន​ធ្វើ​ការ​អះអាង​ថា​ Apple គ្រោង​នឹង​ប៉ះ​ប៉ូវ​ការ​ចំណាយ​លើ​ការ​​ផលិត​ iPhone 5G ដោយ​បន្ថយ​ការ​ចំណាយ​លើ​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់។ Apple អាច​នឹង​បន្ថយ​ការ​ចំណាយ​ ដែល​ត្រូវ​ផ្ដល់​ឲ្យ​​ដៃ​គូ​ផ្គត់ផ្គង់​ក្នុង​ការ​ធ្វើ​ការ​ស្រាវ​ជ្រាវ ឌីហ្សាញ អភិវឌ្ឍ និង​សាក​ល្បង​ផលិត​ផល​ថ្មី ឬ​គ្រឿង​បន្លាស់​ថ្មី។ អ្នក​វិភាគ​ជឿ​ថា​ Apple នឹង​​យក​កិច្ចការ​ទាំង​នេះ​មក​ធ្វើ​ដោយ​ខ្លួន​ឯង​វិញ។

​​ពី​មុន​មក​លោក​ Kuo បាន​អះអាង​ថា​ iPhone 5G នឹង​មាន​តួ​ខ្លួន​ធ្វើ​ពី​លោហៈ​ដែល​រចនា​ថ្មី មាន​ទ្រង់ទ្រាយ​ដូច​ជា​ iPhone 4 ដែល​មាន​ន័យ​ថា​ផ្នែក​គែម​ជុំ​វិញ​គឺ​មាន​លក្ខណៈ​រាប​ស្មើ។ ក្នុង​កំណត់​ត្រា​ថ្ងៃ​នេះ លោក​និយាយ​ថា​ទាំង​គ្រោង​ឆ្អឹង និង​តួ​ខ្លួន​លើ iPhone 5G នឹង​ត្រូវ​ឲ្យ​ Apple ចំណាយ​កាន់​តែ​ច្រើន​លើ​ការ​ផលិត៕​​

ចុចអាន ៖ អ្នកប្រើ iPhone 5s និង iPhone 6 ទទួលបានការអាប់ដេតចុងក្រោយពី Apple

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង