ប្រដាល់ដែលជាក្ដីសង្ឃឹមរបស់ NOCC ក្នុងស៊ីហ្គេម ២០១៩ ចុងក្រោយសូម្បីមេដាយប្រាក់ក៏មិនបានផង
- 2019-12-13 04:40:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រដាល់ដែលជាក្ដីសង្ឃឹមរបស់ NOCC ក្នុងស៊ីហ្គេម ២០១៩ ចុងក្រោយសូម្បីមេដាយប្រាក់ក៏មិនបានផង
ចន្លោះមិនឃើញ
ប្រដាល់គុនខ្មែរដែលជាកីឡាពេញនិយមនៅក្នុងស្រុក និងជាប្រភេទកីឡាប្រពៃណីផងនោះ ស៊ីហ្គេម ២០១៩ នេះយ៉ាប់ជាងឆ្នាំ២០១៧ ទៅទៀតខណៈការប្រកួតបញ្ចប់ផ្លូវការសូម្បីមេដាយប្រាក់ក៏មិនបានផង។
មិនត្រឹមតែខកបំណងពីសំណាក់គណៈកម្មការជាតិអូឡាំពិកកម្ពុជានោះទេ ពោលសូម្បីតែអ្នកគាំទ្រវិញម្នាក់ៗក៏បាក់ទឹកចិត្ត និងអស់ជំនឿបណ្ដើរៗលើប្រភេទកីឡាមួយនេះផងដែរ។ ដោយសារតែការចាញ់មិនឈប់មិនឈរជាពិសេសក្នុងកម្មវិធីប្រដាល់ធំៗ។ ស្របពេលដែលកម្មវិធីប្រកួតតូចធំមិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ អ្នកគាំទ្រតែងតែតាមដានជាជានិច្ចកាលមិនឲ្យហួសឡើយ ជាក់ស្ដែងដូចជាកម្មវិធី Super Champ MX ONE WLC Thai Fight និងស៊ីហ្គេម នេះជាដើម ប៉ុន្តែអ្វីដែលបានមកវិញនោះគឺភាគច្រើនត្រឹមខកចិត្ត និងស្ដាយក្នុងនាមជាម្ចាស់ក្បាច់គុនប៉ុណ្ណោះ ព្រោះមុជមិនជ្រៅ ទៅមិនឆ្ងាយ។
តាមការបញ្ចេញមតិខ្លះរបស់អ្នកគាំទ្រលើហ្វេសបុកលើកឡើងថា «កីឡាករខ្មែរខ្លាំងបានតែក្នុងស្រុក ចេញក្រៅចប់របស់គេរហូត»។ រីឯខ្លះទៀតបន្ទោសទៅលើខាងសហព័ន្ធថាដឹកនាំមិនកើត មិនរីកចម្រើន។
រំលឹកដែរថា ស៊ីហ្គេម ២០១៩ នេះ កម្ពុជាឈ្នះមេដាយសរុប ៤៦គ្រឿង មាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៨។ ចំពោះប្រភេទកីឡាគុនខ្មែរវិញបញ្ជូនកីឡាករ កីឡាការិនី៥រូប ហើយឈ្នះមេដាយសំរឹទ្ធ៣គ្រឿង ក្នុងនោះរួមមាន ឡៅ ចិត្រា វ៉ាន់ វឿន និង ហ៊ឹម គឹមរៀង។ ចំណែកកីឡាករគុនខ្មែរដែលទៅប្រកួតប្រភេទកីឡា Kick Boxing វិញគឺមាន៦រូប ប៉ុន្តែឈ្នះមេដាយសំរឹទ្ធ៣គ្រឿង រួមមាន ឡៅ ចន្រ្ទា សុខ សាវិន និង ខេម ចាន់៕