មក​ស្គាល់​មុខ ក្លឹប​ដែល​នឹង​ត្រូវ​ជួប​ Liverpool នៅ​វគ្គ Semi-Final នៃ Club World Cup

  • 2019-12-15 02:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អង់គ្លេស Liverpool នឹង​ត្រូវ​ជួប​ក្លឹប​ម៉ិកស៊ីកូ Monterrey នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​ពាន FIFA Club World Cup ក្រោយ​ពី​ក្លឹប​នេះ​យក​ឈ្នះ​ក្លឹប​កាតារ Al Sadd ក្នុង​លទ្ធផល ៣-២។

  • ក្លឹប Al Sadd ជា​ក្លឹប​ដែល វីរបុរស​ក្លឹប Barcelona លោក Xavi Henendez កំពុង​ដឹកនាំ​។ ក្លឹប​នេះ​នឹង​លេង​ប្រកួត​យក​លេខ ៥ នៃ​ Club World Cup ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្លឹប Esperance Sportive de Tunis នៃ​ប្រទេស​ទុយណេស៊ី។

ក្លឹប​ម៉ិកស៊ីកូ​ជា​ម្ចាស់​ជើងឯក​ពាន​ CONCACAF Champions League ដែល​ជា​ពាន​នៃ​ក្របខ័ណ្ឌ​កំពូល​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង​ក្នុង​ឆ្នាំ២០១៩ នេះ ហើយ​ជា​ជើង​ឯក​នៃ​ពាន​នេះ​ចំនួន ៤សម័យ​ផង​ដែរ។

ងាក​មក​មើល​នៅ​លីគ​កំពូល​ម៉ិកស៊ីកូ​វិញ Monterrey ក៏​ជា​ជើងឯក​នៃ​លីគ​ម៉ិកស៊ីកូ​ចំនួន ៤ដង​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Liverpool នឹង​ជួប​ Monterrey នៅ​យប់​ថ្ងៃ​ពុធ ទី១៨ ខែ​ធ្នូ នៅ​ម៉ោង ១២.៣០នាទី​យប់​រំលង​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី