Club World Cup ក្រុម​អង់គ្លេស​ឈ្នះ​ម្ដង​គត់ រី​ឯ​អេស្ប៉ាញ​វិញ​៧​ដង​

  • 2019-12-16 08:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA Club World Cup នឹង​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ហើយ​ ដោយ​ Liverpool ត្រូវ​ប៉ះ​ជាមួយ​ Monterrey ជា​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង​។

Flagmengo មក​ពី​ឡាទីន និង​ប៉ះ Al-Hilal ជា​ជើង​ឯក​ទ្វីប​អាស៊ី​នៅ​យប់​ស្អែក​ ដើម្បី​ស្វែង​រក​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​រៀង​ៗ​ខ្លួន។​ Liverpool ដែល​ជា​ក្រុម​ខ្លាំង​មក​ពី​អឺរ៉ុប​កំពុង​សម្លឹង​ការ​ឈ្នះ​​ Club World Cupជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​ពាន​នេះ​បង្កើត​បាន​១៩​ឆ្នាំ។​

ក្រុម​មក​ពី​អង់គ្លេស​មាន​តែ​ Manchester United ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ Club World Cup គឺ​ក្នុង​ឆ្នាំ​២០០៨​។ នៅ​អេស្ប៉ាញ​វិញ​ Real Madrid ឈ្នះ​ច្រើន​ជាង​គេ​គឺ​៤​ដង​ ហើយ​ Barcelona ៣ដង​សរុប​គឺ​៧​ដង។​ ក្រុម​មក​ពី​ប្រេស៊ីល​ធ្លាប់​ឈ្នះ​៤​ដង, អ៊ីតាលី​២​ដង​ និង​អាល្លឺម៉ង់​១​ដង៕ ​

ប្រភព៖ FIFA   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី