តារា​ខ្មែរ​ល្បី​ៗ ជួប​គ្នា​ជប់លៀង​លេង ក្រោយ​រឿង​ពួក​គេ​២​រឿង កំពុង​ទទួល​ការ​ចាប់​អារម្មណ៍

  • 2019-12-16 08:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ៗ​ខ្មែរ​ជា​ច្រើន​រូប ជា​តួ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​ចំនួន​២​រឿង គឺ​រឿង "បុប្ផាស្រុកស្រែ" និង​រឿង "អន្ទាក់​ស្នេហ៍" បាន​និង​កំពុង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍។

ភាពយន្ត​ទាំង​ពីរ​ខាង​លើ​ផលិត​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ ដោយ​ក្នុង​នោះ ភាពយន្ត​បែប​ស្រុក​ស្រែ​គឺ​រឿង ”បុប្ផា​ស្រុកស្រែ” សម្ដែង​ដោយ លោក ជា លាង​ឈែ និង​កញ្ញា ជា ស្រីរ័ត្ន បាន​នឹង​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ព្រោះ​តែ​ភាពយន្ត​នេះ​បាន​បង្ហាញ​ពី​ស្នេហា​នឹង​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ស្រុកស្រែ​ចម្ការ។

ដោយ​ឡែក​ភាពយន្ត​ស្នេហា​ផ្អែម​ល្ហែម និងកាច់កុងគ្នារឿង "អន្ទាក់ស្នេហ៍" វិញ តួឯកគឺកញ្ញា ដួង ម៉ានិច និងលោក សេង មង្គល ។ ដួង ម៉ានិច ថា នេះ ជា​ភាពយន្ត​ទីពីរ​របស់​នាង​ក្នុង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ បន្ទាប់​ពី​រឿង "ហង្សបាក់ស្លាប" ដែល​ទទួល​បាន​ការ​ពេញ​ចិត្ត​ខ្លាំង​ពី​ទស្សនិកជន។

ប្រធាន​ផលិត​កម្មវិធី​ប្រចាំ​នៅប៉ុស្ដិ៍លេខ៥ លោក ហួង តារាមុនី បាន​ឲ្យ​ដឹង​ថា លោក​មាន​មោទកភាព​ចំពោះ​អ្វី​ដែល​ក្រុម​សិល្បករ​ខ្មែរ សម្រេច​បាន​ឲ្យ​ស្ថានីយ​ទូរទស្សន៍​របស់​លោក។ ដូច្នេះ​ហើយ លោក​សូម​កោត​សរសើរ និង​ឲ្យ​តម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ផ្នែក​ទាំង​ក្រុម​ការងារ និង​សិល្បករ។

លោក មុន្នី បន្ត​ថា លទ្ធផល​នេះ នឹង​ជំរុញ​លោក​ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​លើ​ការ​ផលិត​ភាពយន្ត​ដែល​មាន​គុណភាព​ ហើយ​ថា ប៉ុស្តិ៍​លេខ៥ នៅ​មាន​ស៊េរី​ខ្សែ​ភាពយន្ត​ច្រើន​ទៀត ត្រូវ​ផលិត​នៅ​ឆ្នាំ ២០២០​ខាង​មុខ​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម