អស់​អ្វី​ថ្លែង! មិន​បាន​មួយ​សប្តាហ៍​ផង iOS 13.3 ​ត្រូវ​ជើង​ខ្លាំង​បំបែក​បាន​ទៀត​បាត់

  • 2019-12-17 01:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ​កន្លង​ទៅ ក្រុមហ៊ុន Apple ទើប​តែ​ប្រកាស​ចេញ​ផ្សាយ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 13.3 ដែល​មាន​បន្ថែម​នូវ​មុខងារ​ពិសេស​មួយ​ចំនួន។ លុះ​មក​ទល់​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ក្រុម​ជើង​ខ្លាំង Checkra1n ដែល​ជោគជ័យ​លើ​ការ Jailbreak កំណែ iOS 13.2.3 ក៏​បាន​ប្រកាស​ពី​ការ​បន្ទាន់​សម័យ​កម្មវិធី​របស់​ខ្លួន​មាន​ការ​គាំទ្រ iOS ជំនាន់​ចុង​ក្រោយ​បាន​ដោយ​ជោគជ័យ។

កំណែ​សាកល្បង checkra1n 0.9.7 អ្នក​អាច​សាក​អនុវត្ត​បាន​នៅ​លើ​ប្រព័ន្ធmacOS របស់ Apple ផ្ទាល់ ដោយ​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​គាំទ្រ​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ Windows នៅ​ឡើយ។

បញ្ជាក់​ថា​ត្បិត​ក្រុម​នេះ​តាម​ទាន់​កំណែ iOS ចុង​ក្រោយ ប៉ុន្តែ​អាច Jailbreak តែ​លើ​ iPhone XS/XR ចុះ​ក្រោម​តែ​ប៉ុណ្ណោះ ពោល​គឺ​ម៉ូឌែល​សេរ៊ី​ឆ្នាំ ២០១៩ មិន​ទាន់​អាច​គាំទ្រ​ដដែល។

ដូច​ការ​បញ្ជាក់​ពី​សព្វមួយដង​រាល់​ការ Jailbreak មិន​ថា​អ្នក​អនុវត្ត​ជាមួយ​កម្មវិធី​ណា ចាំ​បាច់​ត្រូវ​ធ្វើ​ការ​រក្សា​ទុក​ទិន្នន័យ​ជា​មុន ព្រោះ​ហានិភ័យ​នៃ​ការ​គាំង​ជាប់​ផ្សេងៗ​រមែង​តែ​នឹង​កើត​មាន​ឡើង​ជានិច្ច៕

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម