ប៊ុន​ សុធា​ ឬ​កីឡាករ​ថៃ​ ជា​ម្ចាស់​ទឹកប្រាក់​២៤​លាន​រៀល​ និង​ខ្សែក្រវាត់​យប់​មិញ​នេះ​

  • 2019-12-20 03:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​រវាង​ជើង​ខ្លាំង​គុន​ខ្មែរ​ ប៊ុន​ សុធា​ និង​កីឡាករ​ថៃ​ Phobrak Rithjingjodeng​ ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​យប់​ថ្ងៃ​សុក្រ​ ទី២០​ ខែ​ធ្នូ​ ២០១៩​ លើ​សង្វៀន​បាយ័ន។​

រូបភាពលើ​ហ្វេសបុកក្លឹបនិរោធមានជ័យ

លោក​ ធន់​ សុភា​ គ្រូ​របស់​ ប៊ុន​ សុធា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នេះ​លោក​រំពឹង​រហូត​ដល់​ ៨០%​ ថា​កូន​សិស្ស​អាច​នឹង​ឈ្នះ​ខ្សែក្រវាត់​គូបូតា​ រួម​និង​ប្រាក់​រង្វាន់​ ២៤​លាន​រៀល​ផង​ដែរ។​ ចំពោះ​ការ​តៀម​ខ្លួន​វិញ​ បើ​គិត​ទៅ​បាន​ប្រហែល ​២-៣​ សប្ដាហ៍​ដែរ​ទម្រាំ​ដល់​ថ្ងៃ​ប្រកួត​នេះ។​

គ្រូ​ប្រចាំ​សមាគម​ក្រសួង​ការពារ​ជាតិ​ខាង​លើ​នេះ​បន្ត​ថា​ ការ​ហ្វឹកហាត់​ត្រៀម​លើក​នេះ​គឺ​លោក​បាន​ផ្ដល់​បច្ចេកទេស​ច្រើន​ត្រៀម​ប៉ះ​កីឡាករ​ថៃ​ Phobrak​ ព្រោះ​ជា​កីឡាករ​ល្អ​ប្រយោល​ម្នាក់។​ តែ​យ៉ាង​ណា​លោក​ បាន​ប្រាប់​កូន​សិស្ស​ និង​បំប៉ន​សុខភាព​រួចរាល់​ហើយ​ ខណៈ​ ប៊ុន​ សុធា​ ក៏​ខំប្រឹង​ប្រែង​ និង​ស្ដាប់​ការ​ណែនាំ​ មិន​ដើរ​ផ្ដេសផ្ដាស​នោះ​ដែរ។​

រូបភាពលើ​ហ្វេសបុកក្លឹបនិរោធមានជ័យ

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​របស់​ ប៊ុន​ សុធា​ និង​ Phobrak​ នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៧យប់​ត​ទៅ​លើ​សង្វៀន​បាយ័ន​ ខណៈ​ សុខ​ ធី​ និង​ Tripetch Sor.Ruengchai​ ក៏​ត្រូវ​ប្រកួត​យក​លេខ៣​ផង​ដែរ។​ អ្នក​ដែល​ឈ្នះ​ខ្សែក្រវាត់​គូបូតា​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ២៤​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី