Lukaku សុខ​ចិត្ត​អត់​យក Hat-Trick ដើម្បី​ឲ្យ​កីឡាករ​វ័យ​ ១៧ឆ្នាំ​ស៊ុត​បាល់​ប៉េណាល់ទី

  • 2019-12-23 12:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត​រវាង​ក្លឹប Inter Milan និង​ក្លឹប Geona ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ Romelu Lukaku សុខ​ចិត្ត​ផ្ដល់​បាល់​ពិន័យ ១១ម៉ែត្រ​ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ ១៧ឆ្នាំ​ Sebastiano Esposito ដែល​បាន​បង្ហាញ​ខ្លួន​ពេញ​ម៉ោង​ជា​លើក​ដំបូង​។

ក្នុង​នាទី​ទី ៦៤ Lukaku ទើប​តែ​រក​បាន ១គ្រាប់ ឱកាស​គ្រាប់​បាល់​តាម​រយៈ​បាល់​ប៉េណាល់ទី​ក៏​ហុច​មក ប៉ុន្តែ​កីឡាករ​បែលហ្សិក​រូប​នេះ សុខ​ចិត្ត​ហុច​ឲ្យ Sebastiano សម្រេច​ជំនួស​វិញ។ កាយវិការ​នេះ​ដែរ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​សរសើរ​ពី​ទឹកចិត្ត​របស់ Lukaku យ៉ាង​ខ្លាំង​៕

  • បញ្ចប់​ការ​ប្រកួត Inter Milan ៤-០ Geona។ Inter Milan ឈរ​នៅ​កំពូល Serie A ដោយ​ស្មើ​ពិន្ទុ​ជាមួយ Juventus។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ Lukaku ហុច​បាល់​ឲ្យ Sebastiano៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី