ត្រៀមលុយជិតគ្រប់ហើយឬនៅ? ទិញ Galaxy S10+ និង Note 10+ បានរបស់ ២ តម្លៃលើស ១០០ ដុល្លារ

  • 2019-12-24 06:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុន Samsung បានបញ្ចេញស្មាតហ្វូនកំពូល ២ ម៉ូឌែលរបស់ខ្លួនដល់ជំនាន់ ១០ ទៅហើយ​នោះគឺ Galaxy​ ​S10​ ​និង​ស្មា​ត​ហ្វូ​នប៊ិ​ក​ ​Galaxy​ ​Note​ ​10​។

ដើម្បីជាការអបអរ​សាទរដល់ជំនាន់ទី ១០ នៃការ​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​10​ ស្របពេលដំណាលគ្នានៃការផលិត​​និង​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​S​ និង ​ស៊េរី​ ​Note​ ​លើ​ទីផ្សារ​ពិភពលោក​ដល់ជំនាន់ ១០ នេះដូចគ្នា តំណែងចែកចាយស្របច្បាប់ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញកម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​មួយគឺ "ទិញ១​…​ថែម២​…​!​!​

Galaxy S10 និង S10+ /រូបភាព៖ Phonearena

​រាល់​ការ​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន​ Galaxy​ ​S10​ ​និង​ស្មា​ត​ហ្វូ​នប៊ិ​ក​ ​Galaxy​ ​Note​ ​10​ ​ចាប់ពី​ថ្ងៃនេះ​​រហូតដល់​ថ្ងៃទី ៣១​ ​ខែធ្នូឆ្នាំ២០១៩​ អ្នកទិញទាំងអស់​នឹង​ទទួល​បានការ​ថែម​ជូន​ឧបករណ៍បំពងសំឡេង ​(Speaker) ម៉ូឌែល​ ​JBL​ ​Clip3​ ​មួយ​គ្រឿង​ ​+​ ​Wireless​ ​Power​ ​Bank​ (ឧបករណ៍ជំនួយការសាកភ្លើងមិនប្រើខ្សែ) ​មួយ​គ្រឿង​​ភ្លាម​ៗ។

JBL Clip3​ ​មួយ​គ្រឿង​

ខាងក្រោមនេះជាចំណុច​ពិសេស​នៃ​បច្ចេកវិទ្យា​លើកំពូល​ស្មា​ត​ហ្វូ​នដែ​លមាន​តែមួយ​គ្មាន​ពីរ៖​

-អេក្រង់​ល្អ​ ​ភ្លឺច្បាស់​​ធំជាង​គេជាប្រភេទ​ ​(​Dynamic​ ​AMOLED​ ​Display​)​

-កាមេរ៉ា​ថត​បាន​ច្បាស់​ល្អ​គ្មាន​គូ​ប្រៀប​ ​(​Pro​-​grade​ ​camera មិនត្រឹមតែ ​wide នោះទេ Samsung ថែមដល់​ ​Ultra​-​wide​)​

-​​ថត​វីដេអូ​មាន​លំនឹង​ល្អ​មានមុខងារ ​(​Super​ ​Steady​ ​Video​ ​Recording​)​

-ចែករំលែក​ថាមពល​ថ្ម​បាន​លឿន​ជាងគេ​បាន​ច្រើន​មិន​រើសអើង​ឧបករណ៍ ​(​Wireless​ ​PowerShare​)​

Wireless​ ​Power​ ​Bank

-មាន​ប៊ិក​វេទមន្ត​អាច​រចនា(គូសតួអង្គ)​ ​កត់ចំណាំ​ ​សរសេរ​ ​បញ្ជា​លើ​ការ​ធ្វើ​បទ​បង្ហាញ​ផ្សេង​ៗ​ ​(​Magical​ ​Pen​)​

-មាន​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​បាន​លឿន​ ​និង​សុវត្ថិភាព​បំផុត​ដំបូង​គេ​ ឲ្យឈ្មោះថា ​(​Ultrasonic​ ​Fingerprint​ ​on​ ​screen​)​

-​​មានថាមពល​ថ្ម​ធំ​ ​និង​សាក​ចូល​លឿន​ប្រើ​បាន​ពេញ​ ​១​ ​ថ្ងៃ​ ​(​30​ ​min​-​that​ ​last​ ​all​ ​day​)​

-​​មាន​ទំហំ​ផ្ទុក​ធំជាង​ ​Laptop​ ​ផង​ និងនៅ​មាន​ចំណុច​ពិសេស​អស្ចារ្យ​ជាច្រើន​ទៀត​។​

ប៊ិចនៅលើ Galaxy Note 10

​ដូច្នេះ​រង់ចាំ​ទៀត​អី​!​ ​សូម​អញ្ជើញ​មក​សាកសួរ​ដោយ​ផ្ទាល់​តាម​ហាង​ចែកចាយ​ផលិតផល​ ​សាម​សុង​ ​ទាំងអស់​ទូទាំង​ប្រទេស​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៖

  • Galaxy Note10 មេម៉ូរី 256GB តម្លៃ ៨៩៩ ដុល្លារ

  • Galaxy Note10+ មេម៉ូរី 256GB តម្លៃ ១០៥៩ ដុល្លារ

  • Galaxy S10+ មេម៉ូរី 256GB តម្លៃ ៩០៩ ដុល្លារ

  • Galaxy S10+ មេម៉ូរី 512GB តម្លៃ ១០៧៩ ដុល្លារ

  • Galaxy S10 មេម៉ូរី 256GB តម្លៃ ៨១៩ ដុល្លារ៕

អត្ថបទ៖ រក្សា