ស្តាត​ក្លឹប​នៅ​ឥណ្ឌូណេស៊ី​ធ្វើ​កៅអី​គ្មាន​កន្លែង​ដាក់​ជើង អ្នក​មើល​ចោងហោង​គ្រប់​គ្នា​

  • 2019-12-24 08:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​ក្លឹប​បាល់ទាត់​អាជីព​មួយ​នៅ​ឥណ្ឌូណេស៊ី​រង​ការ​រិះគន់​បន្ទាប់​ពី​ អ្នក​សាងសង់​ធ្វើ​កៅអី​គ្មាន​កន្លែង​សម្រាប់​អ្នក​គាំទ្រ​អង្គុយ​ដាក់​ជើង។

រូបភាព​ដែល​ចែកចាយ​កក្រើក​បណ្ដាញ​សង្គម​ឥណ្ឌូណេស៊ី​បាន​បង្ហាញ​ថា​ កៅអី​អង្គុយ​នៅ​កីឡដ្ឋាន​ខាង​លើ​គឺ​មាន​ប្រលោះ​ដាក់​ជើង​តូច​មែនទែន​ មិន​អាច​ដាក់​ជើង​ទៅ​ក្រោម​បាន​ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​បង្ខំ​ចិត្ត​អង្គុយ​ចោងហោង​ ហើយ​ខ្លះ​ទៀត​លើក​ជើង​មក​ដាក់​នៅ​កៅអី​ខាង​មុខ។

បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​កីឡដ្ឋាន​នេះ​មាន​ឈ្មោះ​ Citarum Stadium ស្ថិត​នៅ​ទីក្រុង​ Semarang ស្ថិត​នៅ​កណ្ដាល​កោះ​ជ្វា​។ ក្រោយ​មាន​ការ​រិះគន់​អ្នក​គ្រប់គ្រង​កីឡដ្ឋាន​បាន​សន្យា​ថា​ នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​កៅអី​ចេញ​ឆាប់​ៗ​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​មាន​ប្រលោះ​​ដាក់​ជើង​៕

ប្រភព៖ AFC   ប្រែសម្រួល៖ សៀនហួរ