បើ​មាន​ទម្លាប់​ល្អបែបនេះ គ្មាន​ទេ​ពាក្យ​ថា​លើស​ជាតិ​កូលេស្តេរ៉ូល

  • 2020-01-02 03:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូលេស្តេរ៉ូល​ គឺជា​សារធាតុ waxy ដែល​មាន​នៅ​ក្នុង​កោសិកា​ខ្លាញ់​នៅ​ក្នុង​ឈាម​របស់​អ្នក។ កូលេស្តេរ៉ូល​ខ្ពស់​ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព។ ​វា​ធ្វើ​ឱ្យ​សរសៃឈាម​របស់​អ្នក​មាន​ហានិភ័យ ព្រម​ទាំង​បង្ក​ឱ្យ​មាន​ជំងឺ​គាំង​បេះដូង ហើយ​អាច​ឈាន​ដល់​ជំងឺ​ដាច់​សរសៃ​ឈាម​ក៏​មាន។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ជាតិ កូលេស្តេរ៉ុល​ ប្រិយមិត្ត​គួរតែ​កែ​ប្រែ​ទម្លាប់​ខ្លះ​ដូចជា៖

  • កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ ហើយ​ត្រូវ​ប្រាកដ​ថា​របប​អាហារ​​របស់​អ្នក​ មាន​ជាតិ​ប្រៃ​ទាប​ដែល​រួមមាន​បន្លែ​ធញ្ញជាតិ​ និង​សាច់​គ្មាន​ខ្លាញ់។
  • ឈប់​ជក់បារី
  • រក្សា​ទម្ងន់​ ដែល​សមស្រប​ទៅ​នឹង​ខ្លួន​ប្រាណ​របស់​អ្នក
  • ផឹក​ស្រា​ក្នុង​កម្រិត​មធ្យម
  • ការ​ធ្វើ​លំហាត់​ប្រាណ លោក​អ្នក​គួរតែ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់ ៣០ នាទី​ក្នុង​មួយថ្ងៃ
  • ចាប់ផ្ដើម​មាន​ចលនា​ផ្លាស់ប្ដូរ ដែល​សប្បាយ​ៗ​ដូចជា​ការ​រាំ​ជាដើម។

ក្រៅ​ពី​នោះ នៅ​មាន​ប្រភេទ​អាហារ​ជា​ច្រើន​ទៀត ដែល​ជួយ​កាត់បន្ថយ​នៃ​លើស​កូលេស្តេរ៉ុល​នៅ​ក្នុង​ខ្លួន ហើយ​ជួយ​ឲ្យ​អ្នកមាន​សុខភាព​កាន់​តែ​ល្អ៖

១ តែ​បៃតង

វា​ជួយ​កាត់​បន្ថយ កូលេស្តេរ៉ុល​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​​ បើ​ប្រើប្រាស់​វា​ត្រឹមត្រូវ​តាម​ក្បួនខ្នាត។ លោកអ្នក​គួរ​ផឹក​តែ​ក្ដៅ​ ជា​ជាង​តែ​ទឹកកក ព្រោះ​វា​ជួយ​ដុត​រំលាយ​បាន​យ៉ាងល្អ។

២ បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប

អាហារ​ដែល​មិនសូវ​មាន​ជាតិ​ខ្លាញ់ ប៉ុន្តែ​មិនមែន​កាត់​បន្ថយ​ខ្លាញ់​ទាំង​អស់​នោះ​ទេ ព្រោះ​ថា​ខ្លួន​ប្រាណ​ក៏​ត្រូវការ​កូលេស្តេរ៉ុល​ដែល​សមស្រប​ និង​ល្មម​សម្រាប់​រាងកាយ​ដែរ ហើយ​អាហារ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ជំនួយ​ដល់​សុខភាព​របស់​លោកអ្នក​ដូចជា៖

  • ផ្លែឈើ
  • បន្លែ
  • ផលិតផល​ទឹកដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់
  • ត្រី
  • សាច់​គ្មាន​ខ្លាញ់​

យ៉ាងណាមិញ ដើម្បី​ដឹង​ថា​អ្នកមាន​សុខភាព​ល្អ ឬ​យ៉ាងណា​ហើយ​វា​ក៏​ជា​បង្ការ​មួយ​សម្រាប់​ខ្លួន​ប្រាណ​ផង​ដែរ លោក​អ្នក​គួរ​តែ​ទៅ​ពិនិត្យ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀង​ទាត់។

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ​ដក​ស្រង់​ចេញ​ពី​៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី