Nicole អតីតសមាជិកក្រុម KARA ចាប់ផ្ដើមចេញអាល់ប៊ុមទោល
- 2014-11-19 17:58:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nicole អតីតសមាជិកក្រុម KARA ចាប់ផ្ដើមចេញអាល់ប៊ុមទោល
ចន្លោះមិនឃើញ
តារាចម្រៀងកូរ៉េខាងត្បូង Niclole ជាអតីតសមាជិកក្រុម Kara បានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនហើយ នៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ រួមជាមួយវីដេអូចម្រៀងបទ "Mama"។
អាល់ប៊ុមដំបូងរបស់ Nicole មានចំណងជើងថា "First Romance” និងមានបទចម្រៀង "Mama” ជាបទនាំមុខ។ អាល់ប៊ុមនេះជាស្នាដៃផលិតដោយ Sweetune និងមានបទចម្រៀងចំនួន ៦បទ សុទ្ធតែជាបទចម្រៀងស្នេហា។ បទចម្រៀង "Mama” និយាយពីក្មេងស្រីម្នាក់ដែលមានភាពប្រែប្រួលបន្ទាប់ពីធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បុរសម្នាក់។ Nicole នឹងចាប់ផ្ដើមផ្សព្វផ្សាយអាល់ប៊ុមនេះ តាមរយៈការសម្ដែងក្នុងកម្មវិធីតន្ត្រីផ្សេងៗ។
តារាវ័យ ២៣ឆ្នាំ Nicole បានចេញបទចម្រៀងដំបូងជាមួយក្រុម Kara កាលពីឆ្នាំ២០០៧។ នាងបានដើរចេញពីក្រុម Kara និងផលិតកម្ម DSP Media បន្ទាប់ពីចប់កុងត្រាកាលពីដើមឆ្នាំ២០១៤ និងបានចូលច្រៀងវិញនៅផលិតកម្ម B2M Entertainment ក្នុងនាមជាតារាទោល។
ទស្សនាបទ "Mama” របស់ Nicole ខាងក្រោមនេះ៖ http://youtu.be/JLw2pnZEKeY
អានអត្ថបទ៖ វីដេអូចម្រៀងកូរ៉េ ១០បទ ដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖soompi