កំពូល​ពណ៌​សក់​ដែល​លើក​សម្រស់​តារា​ចម្រៀង​ខ្លាំង​បំផុត​ប្រចាំ​ឆ្នាំ​២០១៩

  • 2019-12-27 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ពណ៌​សក់​ដែល​លើក​សម្រស់​សិល្បករ សិល្បការិនី​កូរ៉េ​ខ្លាំង​ជាង​គេ​ក្នុង​ឆ្នាំ​នេះ គឺ​បែង​ចែក​ជា​២​ក្រុម​ដាច់​ដោយ​ឡែក​តែ​ម្ដង ពោល​តារា​ខ្លះ​ស្អាត​ដោយ​សារ​ពណ៌​ធម្មជាតិ ឯ​មួយ​ចំនួន​ទៀត​គឺ​ Up Date ​សម្រស់​ដោយ​សារ​ពណ៌​សក់​ស្រស់​ឆើត​ឆាយ​ខ្លាំង។

មិន​មែន​មាន​ត្រឹម​តែ​ម៉ូដ​សំលៀកបំពាក់​នោះ​ទេ ដែល​ដើរ​តាម​សម័យ​កាល ដោយ​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ ពណ៌​សក់​តែង​ផ្លាស់​ប្ដូរ​ជា​និច្ច។ ជាក់​ស្ដែង នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ តារា​ចម្រៀង​កូរ៉េ​បាន​សាក​ពណ៌​សក់​ជាច្រើន តែ​មិន​មែន​គ្រប់​ពណ៌​សុទ្ធ​តែ​លើក​សម្រស់​ឡើយ។

យ៉ាងណាក្ដី តារា​មួយ​ចំនួន​តូច បាន​លើក​សម្រស់​ខ្លួន​ឯងសឹង​មើល​មិន​ស្គាល់​នៅ​ពេល​លាប​ត្រូវ​ពណ៌​សក់​ដែល​ត្រូវ​នឹង​សម្បុរ ក៏​ដូច​ជា​ទម្រង់​មុខ​របស់​ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​ ដែល​បាន​ Up Date ខ្លួន​ជា​ខ្លាំង ដោយ​គ្រាន់​តែ​ប្ដូរ​ពណ៌​សក់៕

១. Wendy សក់​ខ្មៅ

២. IU សក់​ស្វាយ

៣. IU សក់​ខៀវ

៤. Rose សក់ទឹក​មាស

៥. BTS V សក់​ខ្មៅ

៦. Solar មួយ​ចំហៀង​ខ្មៅ មួយ​ចំហៀង​បៃតង

៧. Jungkook សក់​ខ្មៅ

អានបន្ត៖ ​ ប្រមូលផ្តុំរ៉ូបស្បៃវែងស្អាតៗ សម្រាប់មិត្តនារីចូលរួមកម្មវិធីមង្គលការ

ប្រភព៖ bestie   ប្រែ​សម្រួល៖ Caramel