៩ចំណុចនេះ អាចជាគន្លឹះត្រៀម​ឲ្យ​បាន​ល្អ​​ចូល​ឆ្នាំ​២០២០ ​

  • 2019-12-30 03:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ដើរ​កាន់​តែ​លឿន ពេល​មនុស្ស​កាន់​តែ​មាន​អាយុ​ច្រើន ហើយ​ពេល​ខ្លះ​ជិត​ដាច់​មួយ​ឆ្នាំ​ទៅ​ហើយ បែរ​ជា​មិន​ដឹង​ថា​ខ្លួន​ឯង​បាន​ធ្វើ​អ្វី​ខ្លះ។ ដើម្បី​ឲ្យ​ជីវិត​ត្រូវ​តាម​ចិត្ត​ចង់​បាន គួរ​រៀប​ចំ​គម្រោង​ឲ្យ​បាន​ច្បាស់ រួច​អនុវត្ត​ជា​ប្រចាំ។ ដូច្នេះរំលងតែ ២រាត្រីទៀត នឹងដាច់​ឆ្នាំ​២០១៩ ចូល​ឆ្នាំ​២០២០ ហើយ ម៉្លោះហើយ​​គួរ​គិត​លើ​រឿង​រ៉ាវ​មួយ​ចំនួន​ជា​មុន​សិន។

រូបភាពយកពី​ វិបសាយ​បរទេស

**១. សើរើ​សមិទ្ធផល​ក្នុង​ឆ្នាំ​ ២០១៩៖** គិត​ឡើង​វិញ​ថា ក្នុង​ឆ្នាំចាស់ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ? ហើយ​វា​សម្រេច​តាម​ផែន​ការ​ ដែល​អ្នក​កំណត់​ពី​ឆ្នាំ​ទៅដែរ​ទេ? បើ​មិន​បាន​សម្រេច តើ​មក​ពី​មូលហេតុ​អ្វី? គិត​ចំណុច​ទាំង​នេះ ដើម្បី​វាយ​តម្លៃ និង​កែ​លម្អ​ទៅ​ឆ្នាំ​ក្រោយ។​

២. ជម្រុះ​ចោល៖ ចាប់​ផ្ដើម​ជម្រុះ​រឿង​រ៉ាវ​មិន​ល្អ​ក្នុង​ជីវិត​ចោល រួច​ត្រៀម​​ឆ្លង​ចូល​ឆ្នាំ​ថ្មី ដើម្បី​ដំណើរ​ជីវិត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន

៣. ការរៀប​ចំ៖ គួរ​រៀប​ចំ​ខ្លួន និង​រៀប​ចំ​ផែន​ការ​ថ្មី ហើយ​គិត​ថា​គួរ​ធ្វើ​អ្វី​ខ្លះ​នៅ​ឆ្នាំ​២០២០

៤. ការសម្អាត៖ ចាប់​ផ្ដើម​សម្អាត​គ្រប់​កន្លែង​នៅ​ជុំ​វិញ​ខ្លួន​​អ្នក ដើម្បី​ទទួល​បាន​អារម្មណ៍​ល្អ​មុន​ពេល​ឈាន​ចូល​ឆ្នាំ​ថ្មី

៥. ការផ្លាស់​ប្ដូរ៖ ផ្លាស់​ប្ដូរ​បរិយាកាស​រស់​នៅ មិន​ថា​ការ​ផ្លាស់​ប្ដូរ​តិច​តួច​ប៉ុណ្ណា​ក៏​ដោយ។ ទិញ​គ្រែ​ថ្មី កូន​ឈើ​តូច​ៗ​សម្រាប់​ដាំ ឬ​តាំង​លម្អ ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ផ្លាស់ប្ដូរ​ខ្លះ។

៦. បរិច្ចាគ៖ ផ្ដល់​សំលៀក​បំពាក់​ចាស់ៗ​ទៅ​ឲ្យ​ក្មេងៗ ឬ​អង្គការ​សប្បុរសធម៌​នានា ហើយ​កន្សែង​ចាស់​ៗ​អាច​យក​ទៅ​ធ្វើ​ជា​ជម្រក​សត្វ។ មិន​ថា​បរិច្ចាគ​តាម​រូប​ភាព​ណា​ក៏​ដោយ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ជម្រុះ​របស់​ចាស់​ចោល​ខ្លះ ព្រោះ​បើ​ទុក​ក៏​មិន​ចំណេញ មាន​តែ​គរ​ចោល តែ​បើ​បរិច្ចាគ​គឺ​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ។

៧. កែច្នៃ៖ របស់​ចាស់​ៗ​មួយ​ចំនួន ដែល​អ្នក​បាន​ទុក​ចោល​ព្រោះ​ប្រើ​មិន​កើត គួរ​សាក​ល្បង​កែច្នៃ​មក​ប្រើ​ឡើង​វិញ។ តែ​បើ​ច្បាស់​ថា​ប្រើ​មិន​កើត​ហើយ គួរ​ជម្រុះ​ចោល​តែ​ម្ដង កុំ​ទុក​នាំ​តែ​ចង្អៀត ទើស​ភ្នែក។

៨. ច្រៀក​ចោល៖ សំដៅ​ទៅ​លើ​ឯក​សារ ឬ​ក្រដាស​កត់​ចំណាំ​ផ្សេង​ៗ ដែល​អ្នក​ធ្លាប់​ប្រើ គួរ​រៀប​ចំ​ច្រៀក​ចោល ឬ​ដុត​បំផ្លាញ​ចោល​ខ្លះ កុំ​ឲ្យ​ចង្អៀត​ផ្ទះ។ ស្រង់​យក​ឯកសារ​សំខាន់ ឬ​ស្កេន​ទុក រួច​យក​ឯកសារ​ដែល​លែង​ត្រូវ​ការ​ច្រៀក​កម្ទេច​ចោល មុន​ចូល​ឆ្នាំ​ថ្មី។

៩. ផ្ដើម​ជីវិត​ទាន់​សម័យ៖ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បច្ចេកវិទ្យា​កាន់​តែ​ទំនើប។ ដូច​នេះ​ហើយ កុំឃុំ​ខ្លួន​តាម​បែប​បុរាណ​ក្នុង​ឆ្នាំ​ចាស់ ហើយ​គួរ​ចាប់​ផ្ដើម​ជីវិត​ទាន់​សម័យ។ ចាប់​ផ្ដើម​ប្រើ​សេវា​ធនាគារ ឬ​ទិញ​ទូរសព្ទ​ល្អ​ប្រើ​បើ​មាន​លុយ និង​របស់​ទំនើប​ផ្សេង​ទៀត ដែល​អាច​សម្រួល​ដល់​ជីវិត៕

អត្ថបទ៖ វិបុត្រ