អតតីតារាស្រីថៃ សម្រេចចិត្តបួសជាដូនជីអស់មួយជីវិត ដោយសារតែបែបនេះ
- 2020-01-06 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតតីតារាស្រីថៃ សម្រេចចិត្តបួសជាដូនជីអស់មួយជីវិត ដោយសារតែបែបនេះ
ចន្លោះមិនឃើញ
អតីតតារាស្រីថៃ មានឈ្មោះថា Kaew Kawinasuwanprathip បានបង្ហើបពីមូលហេតុដែលនាងសម្រេចចិត្តបួសជាដូនជីពេញមួយជីវិត។
ងាកត្រលប់ទៅកាលពី ២០ឆ្នាំមុន នាងធ្លាប់ជាតារាសម្ដែងមានមុខមាត់មួយរូប និងមានវត្តមានក្នុងរឿងភាគល្បីៗដូចជា Good Morning Mrs. Nang Seo Sam Sai...។ នាងបោះជំហានចូលក្នុងវិស័យសិល្បៈដំបូងនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ហើយខ្សែភាពយន្តដែលមានចំណងជើងថា Good Morning ត្រូវបានចាក់បញ្ចាំងនៅបុស្តិ៍លេខ៧។
ទើបតែកន្លងទៅប៉ុន្មានថ្ងៃនេះ អតីតតារាជើងចាស់ Kaew បានសម្រេចចិត្តបួសជាដូនជីក្នុងវត្តមួយ ស្ថិតនៅខេត្ត Phitsanulok។ នាងក៏ធ្លាប់បានរៀនធម៌ និងបានរ៉ាយរ៉ាប់បញ្ជាក់ប្រាប់ពីអារម្មណ៍ពិតថា ការបួសជាដូនជី ពិតជាអាចធ្វើឲ្យចិត្តស្ងប់ ជាពិសេសពេលបើកភ្នែកឡើងគឺពោរពេញដោយក្តីសុខ ខ្យល់អាកាសស្រស់ស្រាយ ពន្លឺត្រចះត្រចង់ និងមិនចាំបាច់ត្រូវខ្វល់ខ្វាយពីព័ត៌មានផ្សេងៗនៅលើបណ្តាញសង្គមដូចមុនឡើយ។
លើសពីនេះ ដូនជី Kaew មានបំណងចង់សាងកុសលផលបុណ្យឲ្យបានច្រើនផងដែរ៕
ចុចអានបន្ត៖ អ្នកណាមិនភ្ញាក់ បើមួយទស្សវត្ស Miley Cyrus ប្រែសម្រស់តិចបំផុត