ទស្សនា​​សមត្ថភាព​លេង​របស់ គួន មុំ​ កាល​នៅ​ស៊ីហ្គេម​ទល់​នឹង​ឥណ្ឌូណេស៊ី

  • 2020-01-06 07:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​បាល់ទះ​កម្ពុជា គួន​ មុំ​ នឹង​ចាកចេញ​ពី​ក្លឹប​វិសាខា ទៅ​ចូលរួម​លេង​ឲ្យ​ក្លឹប JAKARTA GARUDA របស់​ឥណ្ឌូណេស៊ី​រយៈពេល​៣​ខែ បន្ទាប់​ពី​បាន​ចរចា​ទិញ​កាល​ពី​ពេល​ថ្មី​នេះ​ៗ​នេះ។

ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩​នា​ប្រទេស​ហ្វីលីពីន​កន្លង​ទៅ គួន​ មុំ​ក៏​ជា​សមាជិក​សំខាន់​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា។ គេ​បាន​ជួយ​កម្ពុជា​ឈ្នះ​វៀតណាម នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ប៉ុន្តែ​ចាញ់​ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី។

អាច​និយាយ​បាន​ថា ដោយ​សារ​មើល​ឃើញ​សមត្ថភាព​របស់ គួន​ មុំ​ នៅ​ព្រឹត្តិការណ៍​ខាង​លើ​ ទើប​ធ្វើ​ឲ្យ​ក្លឹប JAKARTA GARUDA ចាប់​អារម្មណ៍​ទិញ​យក​ទៅ។ សម្រាប់​វីដេអូ​ខាង​ក្រោម​នឹង​បង្ហាញ​ពី​បច្ចេកទេស​របស់ គួន​ មុំ ទាំង​ស្រុង​កាល​ជួប​ឥណ្ឌូណេស៊ី​នៅ​ស៊ីហ្គេម​២០១៩។ បញ្ជាក់៖ គួន​ មុំ ពាក់​អាវ​លេខ​១៥៕

អត្ថបទ៖ ហេង សុធារិទ្ធិ