ឡៅ ចិត្រា វិលចូលសង្វៀនគុនខ្មែរវិញហើយបន្ទាប់ពីសម្រាកពីស៊ីហ្គេម ខែធ្នូ ២០១៩
- 2020-01-10 08:28:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា វិលចូលសង្វៀនគុនខ្មែរវិញហើយបន្ទាប់ពីសម្រាកពីស៊ីហ្គេម ខែធ្នូ ២០១៩
ចន្លោះមិនឃើញ
ជើងខ្លាំងគុនខ្មែរមកពី កំពង់ស្ពឺ ឡៅ ចិត្រា បានវិលចូលសង្វៀនវិញហើយស្អែកនេះនៅ CNC បន្ទាប់ពីចំណាយពេលជាមួយក្រុមជម្រើសជាតិក្នុងការប្រកួតដណ្ដើមមេដាយនៃព្រឹត្តិការណ៍ ស៊ីហ្គេម ២០១៩ កន្លងទៅនេះ។
បន្ទាប់ពីចំណាយពេលហ្វឹកហាត់ក៏ដូចជាប្រកួតនៅឯហ្វីលីពីនកាលពីចុងឆ្នាំ ២០១៩ រួចមក ចិត្រា មិនបានឡើងប្រកួតតាមបណ្ដាស្ថានីយទូរទស្សន៍ណានោះទេ ពោលសម្រាកមួយរយៈពេលតែម្ដង។ ឥលូវស្អែកនេះចាប់ពីម៉ោង ១៤រសៀល ម្ចាស់ខ្សែក្រវាត់មាសខាងលើនេះនឹងត្រូវស្វាគមន៍អ្នកលេងគុនថៃ Korng Napha លើប្រភេទទម្ងន់ ៦០គីឡូក្រាម ឯសង្វៀន CNC៕
ប៊ុន សុធា៖ ខ្ញុំអត់ដែលស្គាល់លុយ១ម៉ឺនដុល្លារទេ ដូច្នេះខ្ញុំនឹងប្រឹងបំផុត
ម៉ន សាម៉េត បើកឆាកជម្រុះខ្សែក្រវាត់មាស ធ្លាក់មុនគេក្រោយចូលអត់ចុះជាមួយថៃ