Lisa ល្បីផ្ទុះនៅចិន ព្រោះប្រវែងជើងវែង ខ្ពស់ស្រឡះដូចកំពូលតារាម៉ូដែលពេលរាំ
- 2020-01-13 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lisa ល្បីផ្ទុះនៅចិន ព្រោះប្រវែងជើងវែង ខ្ពស់ស្រឡះដូចកំពូលតារាម៉ូដែលពេលរាំ
ចន្លោះមិនឃើញ
ទោះបីជាវីដេអូឃ្លីបត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ប៉ុន្តែតារាចម្រៀងស្រី KPOP Lisa បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើននៅពេលធ្វើជាគ្រូបង្វឹកក្នុងកម្មវិធី Produce 101។
មុននេះបន្តិច តារាចម្រៀងស្រីថៃ Lisa មកពីក្រុមចម្រៀងកូរ៉េ BlackPink ទើបតែត្រូវបានប្រកាសថា នាងនឹងក្លាយជាគ្រូបង្វឹកនៃកម្មវិធីប្រលងចម្រៀងដ៏ល្បីឈ្មោះគឺ Produce 101 របស់ចិន ទន្ទឹមនឹងតារាល្បីឈ្មោះ៣ដួងទៀតគឺ តារាចម្រៀងតៃវ៉ាន់ Ella, Cai Xukun និង Johny J។
ថ្មីៗនេះបំផុត ក្រុមគ្រូបង្វឹកទាំង៤បានបង្ហាញមុខព្រមគ្នាក្នុងថ្ងៃថតកម្មវិធីទី១។ នៅពេលបង្ហាញមុខនេះ ម្ចាស់បទ Playing With Fire ត្រូវបានពិធីករសំណូមពរឲ្យរាំ Free Style បទ Senorita ដោយមិនមានត្រៀមមុន។ នៅពេលបង្ហាញក្បាច់រាំនេះ ស្រីស្អាតវ័យ២២ឆ្នាំ បានធ្វើឲ្យអ្នកទាំងអស់គ្នា ដកភ្នែកមិនរួចពីខ្លួន ដោយបង្អួតជើងស្រឡូនមិនចាញ់តារាម៉ូដែល។
គ្រាន់តែវីដេអូឃ្លីបនេះត្រូវបានបញ្ចេញភ្លាម ឈ្មោះរបស់ Lisa បានក្លាយជាឈ្មោះត្រូវបានគេស្វែងរកច្រើនជាងគេ លើបណ្ដាញសង្គមលេខ១ចិន Weibo ភ្លែតតែម្ដង៕
អានបន្ត៖ Lisa ក្រុម BlackPink គឺជាតារា KPOP តែមួយគត់ដែលស្លៀកពាក់ស្អាតដាច់គេឆ្នាំ២០១៩