YouTuber ល្បី ចេញមុខបង្ហាញការពិត ថាកែភេទ

  • 2020-01-14 06:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTuber ល្បី​ឈ្មោះ​​ Nikkie de Jager ដែល​គ្រប់​គ្នា​ស្គាល់​ជា​ NikkieTurtorials បាន​ចេញ​មុខ​និយាយ​ការ​ពិត​ ថា​បាន​កែ​ភេទ។

នៅ​ថ្ងៃ​ចន្ទ de Jager បាន​បង្ហោះ​វីដេអូ​មួយ​លើ YouTube មាន​ចំណង​ជើង​ថា "I’m Coming Out” ដែល​បង្ហាញ​មិន​ទាន់​បាន​ ១ ម៉ោង​ផង អាច​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជាង ៣៤៥ ០០០​ នាក់។

de Jager បាន​និយាយ​ថា ៖ "កាល​ពី​ក្មេង ខ្ញុំ​កើត​​នៅ​ក្នុង​ខ្លួន​ប្រាណ​ខុស ដែល​មាន​ន័យ​ថា​ខ្ញុំ​គឺ​ជា​​មនុស្ស​ដែល​បាន​កែ​ភេទ។ ថត​វីដេអូ​នេះ​គឺ​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ត្រូវ​បាន​ដោះ​លែង និង​មាន​សេរី​ភាព​។ ខ្ញុំ​តែង​តែ​ចង់​ចែក​រំលែក​ផ្នែក​នេះ​របស់​ខ្ញុំ​ដល់​អ្នក​គ្រប់​គ្នា​ជា​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​រក​បាន​បាន ហើយ​គឺ​គង់​តែ​មាន​ថ្ងៃ​ដែល​ខ្ញុំ​នឹង​​ប្រាប់​អ្នក។ ខ្ញុំ​មិន​រំពឹង​ថា​វា​ជា​ថ្ងៃ​នេះ ប៉ុន្តែ​​ឥឡូវ​មក​ដល់​ហើយ។”

​​​​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ប្រភព៖ ABC News   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី