លេងល្បែងមួយនេះ Selena Gomez ស្ទាបយកៗគ្មានខ្លាចរអាបន្តិច (វីដេអូ)

  • 2020-01-14 09:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​រួច​មក​ Selena Gomez បាន​បង្ហាញ​វត្តមាន​ជា​ហែហូរ​ក្នុង​កម្មវិធី​ទូរទស្សន៍ ឬ​កម្មវិធី​វិទ្យុ​នានា។ ក្នុង​នោះ​ក៏​បាន​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី The Tonight Show របស់ Jimmy Fallon ផង​ដែរ។

ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​​ល្បី​នេះ Selena បាន​ធ្វើ​ការ​លេង​ហ្គេម​​ស្ទាប​របស់​នៅ​ក្នុង​ប្រអប់ និង​ទស្សន៍ទាយ​ថា​ជា​របស់​អ្វី ដែល​ប្រកួត​គ្នា​ម្ដង​ម្នាក់​ជា​មួយ​អ្នក​សម្រប​សម្រួល​កម្មវិធី។ អ្នក​សម្រប​សម្រួល​កម្មវិធី​ហាក់​ញញើត​ខ្លាំង​ពេល​រៀប​នឹង​លូក​ដៃ​ចូល​ប្រអប់​ម្ដងៗ ខណៈ​ដែល​ Selena វិញ​គ្មាន​ខ្លាច​រអា​បន្តិច​សោះ​ឡើយ។

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖​

អត្ថបទ៖ សុខហេង