TikTok ឈ្នះ Facebook ក្លាយជាកម្មវិធីមានអ្នកទាញយកច្រើនជាងគេលំដាប់ទី ២
- 2020-01-15 04:17:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TikTok ឈ្នះ Facebook ក្លាយជាកម្មវិធីមានអ្នកទាញយកច្រើនជាងគេលំដាប់ទី ២
ចន្លោះមិនឃើញ
TikTok និងបងប្អូនរបស់វាគឺ Douyin (កម្មវិធីសម្រាប់ប្រើនៅប្រទេសចិន) បានក្លាយជាកម្មវិធីដែលមានអ្នកទាញយកច្រើនជាងគេក្នុងលោកលំដាប់ទី ២ ប្រចាំឆ្នាំ ២០១៩ ដែលមានចំនួនទាញយកសរុប ៧៤០ លានដង។
ចំនួនទាញយកនេះជួយឲ្យវានាំមុខ Facebook និង Messenger ប៉ុន្តែស្ថិតនៅក្រោម WhatsApp។ នេះបើផ្អែកតាមទិន្នន័យរបស់ Sensor Tower អ្នកវិភាគទីផ្សារដ៏ល្បីឈ្មោះ។ យ៉ាងណាក្ដី TikTok នឹងត្រូវប្រឈមមុខនឹងគូប្រជែងជាច្រើន ក្នុងនោះមានកម្មវិធី Likee ដែលមានមូលដ្ឋាននៅសិង្ហបុរី មានចំនួនទាញយកសរុបជាង ៣៣០ លានដង។ ចំណែកបណ្ដាញសង្គមធំៗដូចជា Facebook និង Instagram ក៏កំពុងតែពិនិត្យមើលលើចំណុចនេះដែរ។ ជាក់ស្ដែង Instagram បានចាប់ផ្ដើមដំណើរការមុខងារ "Reels” មានលក្ខណៈស្រដៀងនឹង TikTok កាលពី ២ ខែមុននៅប្រទេសប្រេស៊ីល។
ក្រៅពីការប្រកួតប្រជែង TikTok ក៏កំពុងប្រឈមមុខនឹងបញ្ហាធំមួយទៀតពីសំណាក់អ្នកតាក់តែងច្បាប់នៅអាមេរិក ដែលមានកង្វល់ជុំវិញភាពជាឯកជន និងសុវត្ថិភាពនៃកម្មវិធីនេះ៕