កុំ​ភ្លេច​អ្នក​សៀមរាប Tiger Street Football 2020 ​នឹង​ទៅ​ដល់​ចុង​សប្ដាហ៍​នេះ​ហើយ​

  • 2020-01-15 04:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​បាល់ទាត់ Tiger Street Football 2020 ​មណ្ឌល​សៀមរាប ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ​ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​១៩​ខែ​មករា​ឆ្នាំ​២០២០​នេះ​។

រូបភាព៖ ឆ្នាំមុន

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​នៅ​មណ្ឌល​កំពង់​ស្ពឺ​ហើយ នា​ចុង​សប្ដាហ៍​នេះ ​ការ​ប្រកួត Tiger Street Football ​2020 ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ឯ​មណ្ឌល​សៀមរាប​វិញ​ម្ដង។ ​មណ្ឌល​នេះ​ដែរ ​ក្រុម​ដែល​ស្ថិត​នៅ​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ​ ព្រះវិហារ ​និង​កំពង់​​ធំ ​អាច​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ប្រជែង​បាន។ ​ដោយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​​ដុល្លារ ​លេខ​២ ​បាន​១០០០ ​ដុល្លារ ​លេខ​៣ ​បាន​៥០០​ដុល្លារ ​និង​លេខ​៤ ​បាន​២០០​ដុល្លារ។ ពួកគេ​ក៏​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។

​ក្រៅ​ពី​ការ​ប្រកួត​បាល់ទាត់​ហើយ ​Tiger ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​ឱ្យ​អ្នក​គាំទ្រ​បាន​កម្សាន្ត​សប្បាយ​ផង​ដែរ។ ​ដោយ​មណ្ឌល​នេះ ​មាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ដូចជា ​ព្រាប សុវត្ថិ ឆន សុវណ្ណារាជ ​សុគន្ធ នីសា ​និង​ហ្សូនូ ​ជា​ដើម ​រយៈ​ពេល​២​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៨​និង​១៩​ខែ​មករា​។

មណ្ឌល​ប្រកួត​បន្ដ​ពីសៀមរាប​ទៀត​​របស់ Tiger Street Football 2020 គឺ៖

  • មណ្ឌល ​ប៉ោយប៉ែត

ប៉ោយប៉ែត ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ដាក់ពាក្យនៅមណ្ឌល ក្រុងប៉ោយប៉ែត

ឈប់​ទទួល​ពាក្យ​ ២២ មករា ២០២០

ប្រកួត ២៥,២៦ មករា ២០២០

  • មណ្ឌល​បាត់​ដំបង

បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង

ឈប់ទទួលពាក្យ ២៨ មករា ២០២០

ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០

  • មណ្ឌល​កំពង់​ចាម​

កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម

ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០

ប្រកួត ៨,៩ កុម្ភៈ ២០២០

  • មណ្ឌល ​ព្រះសីហនុ

ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ

ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០

ប្រកួត ១៥, ១៦ កុម្ភៈ ២០២០

  • មណ្ឌល តាកែវ

• តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ

ឈប់​ទទួល​ពាក្យ ១៩ កុម្ភៈ ២០២០

ប្រកួត ២២,២៣ កុម្ភៈ ២០២០

  • មណ្ឌល ភ្នំពេញ

កណ្តាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានីភ្នំពេញ

ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០

ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០

  • ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០៕

អត្ថបទ៖ វ៉ាន់ សក្ដិ