មានអ្នកបានកាន់ Galaxy S20+ នៅនឹងដៃបាត់ (វីដេអូ)
- 2020-01-15 08:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្នកបានកាន់ Galaxy S20+ នៅនឹងដៃបាត់ (វីដេអូ)
ចន្លោះមិនឃើញ
ថ្ងៃនេះ XDA Developers បានបង្ហាញវីដេអូដែលទទួលបានពីប្រភពមួយដែលបង្ហាញពីការចាប់កាន់ Galaxy S20+ ជំនាន់ថ្មីនៅនឹងដៃ។ វីដេអូមានរយៈពេល ១៥ វិនាទី ប៉ុន្តែបានបង្ហាញរូបរាងច្បាស់ៗរបស់ស្មាតហ្វូន។
វីដេអូនេះបានបញ្ជាក់អំពីចំណុចមួយចំនួនដែលគេរំពឹងទុកពីមុន រួមមានកាមេរ៉ា Selfie ដែលចោះរន្ធចំកណ្ដាលអេក្រង់, កាមេរ៉ាខាងក្រោយតម្រៀបជារាងបួនជ្រុង, ទ្រនាប់ស្កេនម្រាមដៃលើអេក្រង់ និងមិនមានរន្ធកាស 3.5 mm ជាដើម។
អ្នកដែលបានបញ្ចេញវីដេអូក៏បានបញ្ជាក់អំពីលក្ខណៈសម្បត្តិមួយចំនួននៃ Galaxy S20+ ដែលមានដូចជា ៖
អេក្រង់មានកម្រិតបង្ហាញ ៣២០០ x ១៤៤០ ភីកសែល ជាមួយមាត្រដ្ឋាន 20:9
ទ្រនាប់ស្កេនម្រាមដៃជាប្រភេទ Ultrasonic មិនមែន Optical នោះទេ
អេក្រង់នឹងមាន Refresh Rate ១២០ Hz ហើយក៏នឹងមានកន្លែងសម្រាប់បិទ/បើកកម្រិត Refresh Rate នេះដែរ
Refresh Rate ១២០ Hz អាចប្រើជាមួយកម្រិតបង្ហាញ 1080p ហេតុនេះអ្នកត្រូវរើសរវាង ៦០ Hz 1440p ឬ ១២០ Hz នៅ 1080p
Galaxy S20+ នឹងទ្រាំទ្រការសាកថ្មកម្លាំង ២៥ វ៉ាត់ ហើយមានដុំសាក ២៥ វ៉ាត់ក្នុងប្រអប់ស្រាប់
ប្រភេទដែលបង្ហាញក្នុងវីដេអូមាន RAM ទំហំ ១១GB (ក្រុមហ៊ុនទំនងជាផ្សព្វផ្សាយថា ១២GB តែម្ដង) និងមានអង្គផ្ទុក ១២៨GB
ថាមពលថ្មមានកម្រិត ៤៥០០ mAh
ខាងក្រោមជារូបភាពដែលបង្ហាញអំពីការប្រៀបធៀបទំហំនៃ Galaxy S20+ ជាមួយ Galaxy S10+ ៖